ដានីយ៉ែល 4:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤33 នៅវេលានោះឯងពាក្យនោះបានសំរេចដល់នេប៊ូក្នេសា គឺទ្រង់ត្រូវបណ្តេញចេញពីពួកមនុស្សលោក ហើយក៏សោយស្មៅដូចជាគោ អង្គទ្រង់ត្រូវទទឹកដោយសន្សើមពីលើមេឃ ទាល់តែព្រះកេសទ្រង់បានដុះវែង ដូចជាស្លាបឥន្ទ្រី ហើយនខាទ្រង់ក៏ដូចជាក្រចកនៃសត្វស្លាប។ 参见章节ព្រះគម្ពីរខ្មែរសាកល33 រំពេចនោះ ពាក្យនោះត្រូវបានបំពេញឲ្យសម្រេចដល់នេប៊ូក្នេសា គឺទ្រង់ត្រូវបានបណ្ដេញចេញពីមនុស្ស ក៏សោយស្មៅដូចគោ ហើយព្រះកាយរបស់ទ្រង់ត្រូវទទឹកដោយសន្សើមពីមេឃ រហូតដល់ព្រះកេសារបស់ទ្រង់បានដុះឡើងដូចរោមឥន្ទ្រី ហើយក្រចករបស់ទ្រង់បានដូចក្រចកបក្សាបក្សី។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦33 រំពេចនោះ ពាក្យនោះក៏បានសម្រេចដល់ព្រះបាទនេប៊ូក្នេសាមែន គឺទ្រង់ត្រូវគេបណ្តេញចេញពីចំណោមមនុស្ស ហើយសោយស្មៅដូចគោ ព្រះកាយទទឹកជោកដោយទឹកសន្សើមពីលើមេឃ ទាល់តែព្រះកេសារបស់ស្ដេចដុះវែង ដូចស្លាបឥន្ទ្រី ហើយក្រចកប្រៀបដូចជាក្រចកសត្វស្លាប។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥33 រំពេចនោះ ហេតុការណ៍ក៏កើតឡើងចំពោះព្រះចៅនេប៊ូក្នេសាមែន។ គេដេញស្ដេចចេញពីចំណោមមនុស្ស ទ្រង់សោយស្មៅដូចគោ ព្រះកាយទទឹកជោកទៅដោយទឹកសន្សើមដែលធ្លាក់ចុះពីលើមេឃ ព្រះកេសារបស់ស្ដេចដុះឡើងដូចស្លាបឥន្ទ្រី ហើយក្រចករបស់ព្រះអង្គប្រៀបបាននឹងក្រចកសត្វស្លាប។ 参见章节អាល់គីតាប33 រំពេចនោះ ហេតុការណ៍ក៏កើតឡើងចំពោះស្តេចនេប៊ូក្នេសាមែន។ គេដេញស្ដេចចេញពីចំណោមមនុស្ស ស្តេចពិសាស្មៅដូចគោ រូបកាយទទឹកជោកទៅដោយទឹកសន្សើមដែលធ្លាក់ចុះពីលើមេឃ សក់របស់ស្ដេចដុះឡើងដូចស្លាបឥន្ទ្រី ហើយក្រចករបស់ស្តេចប្រៀបបាននឹងក្រចកសត្វស្លាប។ 参见章节 |
គឺថាទ្រង់នឹងត្រូវបណ្តេញចេញពីមនុស្សលោកទៅ ហើយទ្រង់នឹងមានទីលំនៅជាមួយនឹងអស់ទាំងសត្វនៅផែនដី ឲ្យទ្រង់បានសោយស្មៅដូចជាគោ ទ្រង់នឹងត្រូវទទឹក ដោយសន្សើមពីលើមេឃ ដរាបដល់បានកន្លងអស់៧ខួប ទាល់តែទ្រង់បានជ្រាបថា ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយក៏ប្រទានដល់អ្នកណាតាមព្រះហឫទ័យ
ទ្រង់ត្រូវបណ្តេញពីពួកមនុស្សទៅ ហើយព្រះទ័យទ្រង់បានត្រឡប់ទៅ ដូចជាចិត្តរបស់សត្វវិញ ទ្រង់មានទីលំនៅជាមួយនឹងលាព្រៃ ក៏សោយស្មៅដូចជាគោ ហើយត្រូវទទឹកដោយសន្សើមពីលើមេឃ ដរាបដល់ទ្រង់បានជ្រាបថា ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយថា ទ្រង់តាំងអ្នកណាឡើងឲ្យគ្រប់គ្រង នោះក៏តាមព្រះហឫទ័យ