ជនគណនា 7:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 រីឯនៅថ្ងៃដែលម៉ូសេបានដំឡើងរោងឧបោសថរួចជាស្រេច ហើយបានលាបប្រេងញែកចេញជាបរិសុទ្ធ ព្រមទាំងប្រដាប់ប្រដាទាំងប៉ុន្មាន នឹងអាសនា ហើយគ្រឿងនៃអាសនាទាំងប៉ុន្មាន ដោយលាបប្រេង ញែកចេញបរិសុទ្ធ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 នៅថ្ងៃដែលលោកម៉ូសេបានដំឡើងរោងឧបោសថរួចរាល់ លោកបានលាបប្រេង ញែកចេញជាបរិសុទ្ធ រួមជាមួយប្រដាប់ប្រដាទាំងអស់ ហើយលោកក៏បានលាបប្រេងអាសនា ញែកចេញជាបរិសុទ្ធ រួមជាមួយគ្រឿងរបស់អាសនាទាំងអស់ដែរ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 នៅថ្ងៃលោកម៉ូសេដំឡើងព្រះពន្លារួចរាល់ហើយ លោកបានចាក់ប្រេងលើព្រះពន្លា និងគ្រឿងបរិក្ខារទាំងអស់នៅក្នុងព្រះពន្លា ដើម្បីញែកជាសក្ការៈ ហើយលោកក៏បានចាក់ប្រេងលើអាសនៈ និងគ្រឿងបរិក្ខារទាំងអស់ដែលប្រើប្រាស់ជាមួយអាសនៈ ដើម្បីញែកជាសក្ការៈដែរ។ 参见章节អាល់គីតាប1 នៅថ្ងៃម៉ូសាដំឡើងជំរំសក្ការៈរួចរាល់ហើយ គាត់បានចាក់ប្រេងលើជំរំសក្ការៈ និងគ្រឿងបរិក្ខារទាំងអស់នៅក្នុងជំរំសក្ការៈ ដើម្បីញែកជាសក្ការៈ ហើយគាត់ក៏បានចាក់ប្រេងលើអាសនៈ និងគ្រឿងបរិក្ខារទាំងអស់ដែលប្រើប្រាស់ជាមួយអាសនៈ ដើម្បីញែកជាសក្ការៈដែរ។ 参见章节 |
នៅថ្ងៃនោះឯង ស្តេចទ្រង់បានញែកទីលានកណ្តាល ដែលនៅមុខព្រះវិហារនៃព្រះយេហូវ៉ា ចេញជាបរិសុទ្ធ ដ្បិតនៅទីនោះ ទ្រង់បានថ្វាយទាំងដង្វាយដុត នឹងដង្វាយម្សៅ ហើយខ្លាញ់នៃដង្វាយមេត្រី គឺដោយព្រោះអាសនាលង្ហិនដែលនៅចំពោះព្រះយេហូវ៉ានោះតូចពេក មិនល្មមនឹងដុតអស់ទាំងដង្វាយដុត នឹងដង្វាយម្សៅ ហើយខ្លាញ់របស់ដង្វាយមេត្រីផងបានទេ