ជនគណនា 4:37 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤37 នេះហើយជាពួកអ្នក ដែលបានរាប់ក្នុងគ្រួសារទាំងប៉ុន្មានរបស់កេហាត់ គឺអស់អ្នកដែលបំរើក្នុងត្រសាលជំនុំ ដែលម៉ូសេ នឹងអើរ៉ុនបានរាប់ តាមព្រះបន្ទូលដែលព្រះយេហូវ៉ាបានបង្គាប់មក ដោយសារម៉ូសេ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦37 នេះហើយជាចំនួនអស់អ្នកដែលបានរាប់ក្នុងពូជអំបូរកេហាត់ គឺអស់អ្នកដែលបម្រើនៅក្នុងត្រសាលជំនុំ ដែលលោកម៉ូសេ និងលោកអើរ៉ុនបានរាប់ តាមការបង្គាប់របស់ព្រះយេហូវ៉ា ដោយសារលោកម៉ូសេ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥37 នេះជាចំនួនអស់អ្នកដែលមកពីអំបូរកេហាត់ គឺអស់អ្នកបំពេញមុខងារនៅក្នុងពន្លាជួបព្រះអម្ចាស់។ លោកម៉ូសេ និងលោកអើរ៉ុន បានជំរឿនពួកគេ ស្របតាមបទបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ 参见章节អាល់គីតាប37 នេះជាចំនួនអស់អ្នកដែលមកពីអំបូរកេហាត់ គឺអស់អ្នកបំពេញមុខងារ នៅក្នុងជំរំជួបអុលឡោះតាអាឡា។ ម៉ូសា និងហារូនបានជំរឿនពួកគេស្របតាមបទបញ្ជាដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។ 参见章节 |