| ជនគណនា 29:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ហើយពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាបផង នេះត្រូវថ្វាយឲ្យលើសពីដង្វាយលោះបាប ដែលតែងថ្វាយឲ្យធួននឹងខ្លួន ហើយលើសពីដង្វាយដុត ដែលតែងថ្វាយជានិច្ច ព្រមទាំងដង្វាយម្សៅ នឹងដង្វាយច្រួចនោះដែរ។参见章节 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ហើយពពែឈ្មោលមួយសម្រាប់ជាតង្វាយលោះបាប បន្ថែមពីលើតង្វាយសម្រាប់ពិធីរំដោះបាប និងតង្វាយដុតដែលតែងថ្វាយជាប្រចាំ រួមទាំងតង្វាយម្សៅ និងតង្វាយច្រួច។参见章节 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយរំដោះបាប ថែមពីលើតង្វាយសុំរំដោះបាប តង្វាយដុតជានិច្ចនិរន្តរ៍ និងតង្វាយម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ»។参见章节 អាល់គីតាប11 ត្រូវជូនពពែឈ្មោលមួយជាគូរបានរំដោះបាប ថែមពីលើជំនូនសុំរំដោះបាប គូរបានដុតជានិច្ចនិរន្តរ៍ និងជំនូនម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ»។参见章节 | 
ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ ហើយឲ្យឈឺចាប់ កាលណាព្រះជន្មទ្រង់បានត្រូវថ្វាយទុក្ខជាយញ្ញបូជាលោះបាបហើយ នោះទ្រង់នឹងបានឃើញពូជពង្សរបស់ទ្រង់ ហើយនឹងចំរើនព្រះជន្មទ្រង់ឲ្យយឺនយូរតទៅ ឯបំណងព្រះហឫទ័យនៃព្រះយេហូវ៉ា នោះនឹងជឿនឡើងដោយព្រះហស្តទ្រង់