ជនគណនា 23:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 រួចបាឡាកមានបន្ទូលនឹងគាត់ថា ចូរមកជាមួយនឹងអញ ទៅឯកន្លែង១ទៀត ជាកន្លែងដែលល្មមឲ្យឯងមើលគេឃើញ ឯងនឹងឃើញតែពួកគេខាងចុងបង្អស់ ឥតឃើញទាំងអស់ទេ រួចចូរឯងដាក់បណ្តាសាគេពីទីនោះឲ្យអញ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 បន្ទាប់មក បាឡាកមានរាជឱង្ការទៅគាត់ថា៖ «សូមមកជាមួយយើង ទៅកន្លែងមួយទៀតដែលលោកអាចមើលគេឃើញ លោកនឹងឃើញពួកគេតែមួយភាគប៉ុណ្ណោះ គឺមិនឃើញទាំងអស់ទេ។ ដូច្នេះ សូមលោកដាក់បណ្ដាសាគេពីទីនោះឲ្យយើង»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ព្រះបាទបាឡាក់មានរាជឱង្ការថា៖ «ដូច្នេះ សូមលោកមកជាមួយយើង មានកន្លែងមួយទៀត ដែលលោកអាចមើលឃើញពួកគេច្បាស់ ព្រោះនៅទីនេះ លោកឃើញពួកគេតែមួយផ្នែកប៉ុណ្ណោះ គឺមិនឃើញទាំងអស់ទេ។ នៅទីនោះ លោកត្រូវតែដាក់បណ្ដាសាពួកគេឲ្យយើង»។ 参见章节អាល់គីតាប13 ស្តេចបាឡាក់មានប្រសាសន៍ថា៖ «ដូច្នេះ សូមអ្នកមកជាមួយយើង មានកន្លែងមួយទៀត ដែលអ្នកអាចមើលឃើញពួកគេច្បាស់ ព្រោះនៅទីនេះ អ្នកឃើញពួកគេតែមួយផ្នែកប៉ុណ្ណោះ គឺមិនឃើញទាំងអស់ទេ។ នៅទីនោះ អ្នកត្រូវតែដាក់បណ្តាសាពួកគេឲ្យយើង»។ 参见章节 |
គ្រានោះ មានអ្នកសំណប់របស់ព្រះម្នាក់ បានចូលមកទូលដល់ស្តេចអ៊ីស្រាអែលថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ដោយព្រោះពួកស៊ីរីបាននិយាយថា ព្រះយេហូវ៉ាទ្រង់ជាព្រះនៃភ្នំ មិនមែនជាព្រះនៃស្រុកវាលទេ បានជាអញនឹងប្រគល់ហ្វូងទ័ពធំទាំងនេះ មកក្នុងកណ្តាប់ដៃឯង ហើយឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត