ជនគណនា 15:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ហើយចង់យកសត្វពីហ្វូងគោ ឬពីហ្វូងចៀម ដើម្បីនឹងថ្វាយជាដង្វាយដុតដល់ព្រះយេហូវ៉ា ទោះបើជាដង្វាយដុត ឬជាយញ្ញបូជាលាបំណន់ ឬជាដង្វាយថ្វាយដោយស្ម័គ្រពីចិត្ត ឬដែលថ្វាយនៅថ្ងៃបុណ្យកំណត់ក្តី ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ហើយអ្នករាល់គ្នាយកសត្វពីហ្វូងគោ ឬពីហ្វូងចៀម មកថ្វាយជាតង្វាយចម្អិនដល់ព្រះយេហូវ៉ា ទោះជាតង្វាយដុត ឬជាយញ្ញបូជាដើម្បីលាបំណន់ ឬជាតង្វាយស្ម័គ្រចិត្ត ឬតង្វាយនៅថ្ងៃបុណ្យដែលបានកំណត់ក្តី ដើម្បីឲ្យមានក្លិនឈ្ងុយដល់ព្រះយេហូវ៉ា 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ហើយពេលអ្នករាល់គ្នាធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ទោះបីជាតង្វាយដុតទាំងមូលក្ដី ឬយញ្ញបូជាលាបំណន់ តង្វាយដោយស្ម័គ្រចិត្ត ឬតង្វាយសម្រាប់ពិធីបុណ្យដ៏សំខាន់ៗក្ដី នោះត្រូវយកគោ ឬចៀម មកថ្វាយ ដើម្បីឲ្យមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ 参见章节អាល់គីតាប3 ហើយពេលដែលអ្នករាល់គ្នាធ្វើគូរបានជូនអុលឡោះតាអាឡា ទោះបីជាគូរបានដុតក្តី ឬគូរបានលាបំណន់ ជំនូនដោយស្ម័គ្រចិត្ត ឬជំនូនសម្រាប់ពិធីបុណ្យដ៏សំខាន់ៗក្តី នោះត្រូវយកគោ ឬចៀមមកធ្វើ ដើម្បីឲ្យមានក្លិនឈ្ងុយជាទីគាប់ចិត្តអុលឡោះតាអាឡា។ 参见章节 |