ចោទិយកថា 32:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤30 ធ្វើដូចម្តេចឲ្យមនុស្សតែម្នាក់ដេញដល់១ពាន់នាក់ ឬ២នាក់ ធ្វើឲ្យ១ម៉ឺននាក់រត់ទៅបាន លើកតែព្រះដ៏ជាថ្មដារបស់ពួកនោះបានលក់គេ ឬព្រះយេហូវ៉ាបានប្រគល់គេទៅប៉ុណ្ណោះ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦30 តើមនុស្សតែម្នាក់អាចដេញមួយពាន់នាក់ ឬពីរនាក់ធ្វើឲ្យមួយម៉ឺននាក់រត់ទៅដូចម្ដេចបាន បើព្រះដ៏ជាថ្មដារបស់គេមិនបានលក់គេ ឬព្រះយេហូវ៉ាមិនបានប្រគល់គេទៅនោះ? 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥30 ប្រសិនបើព្រះអម្ចាស់ ដែលជាថ្មដារបស់ពួកគេ មិនប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃ របស់ខ្មាំងសត្រូវទេនោះ តើខ្មាំងសត្រូវតែម្នាក់អាចដេញតាម អ៊ីស្រាអែលដល់ទៅមួយពាន់នាក់ ហើយខ្មាំងសត្រូវតែពីរនាក់អាចធ្វើឲ្យ អ៊ីស្រាអែលមួយម៉ឺននាក់បាក់ទ័ពកើតឬ? 参见章节អាល់គីតាប30 ប្រសិនបើអុលឡោះតាអាឡា ដែលជាថ្មដារបស់ពួកគេ មិនប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់ ខ្មាំងសត្រូវទេនោះ តើខ្មាំងសត្រូវតែម្នាក់អាចដេញតាម អ៊ីស្រអែលដល់ទៅមួយពាន់នាក់ ហើយខ្មាំងសត្រូវតែពីរនាក់អាចធ្វើឲ្យ អ៊ីស្រអែលមួយម៉ឺននាក់បាក់ទ័ព កើតឬ? 参见章节 |
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា សំបុត្រលះលែងដែលអញឲ្យដល់ម្តាយឯង ដើម្បីបណ្តេញចេញនោះតើនៅឯណា ឬតើអញបានលក់ឯងដល់ម្ចាស់បំណុលរបស់អញណាមួយ មើល ដែលឯងត្រូវលក់ទៅនោះ ក៏ដោយព្រោះអំពើទុច្ចរិតរបស់ឯងទេ ហើយដែលម្តាយឯងត្រូវបណ្តេញនោះ ក៏ដោយព្រោះអំពើរំលងរបស់ឯងរាល់គ្នាដែរ