ចោទិយកថា 32:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 តែអញខ្លាចការបង្អុចបង្អាលរបស់ពួកខ្មាំងសត្រូវគេ ក្រែងពួកទាស់ទទឹងទាំងនោះ បានមើលងាយ ហើយក្រែងគេថា ដៃយើងបានឈ្នះទេ មិនមែនជាព្រះយេហូវ៉ាដែលធ្វើការទាំងនេះឡើយ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 ប៉ុន្ដែ យើងខ្លាចក្រែងខ្មាំងសត្រូវរបស់គេអួតអាង ដ្បិតបច្ចាមិត្តរបស់គេអាចយល់ច្រឡំថា "ដៃរបស់យើងបានឈ្នះទេតើ មិនមែនព្រះយេហូវ៉ាទេដែលធ្វើការទាំងអស់នេះ"។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 ប៉ុន្តែ យើងនឹងបារម្ភ ក្រែងលោខ្មាំងសត្រូវយល់ច្រឡំ ហើយចំអក និងប្រមាថមើលងាយយើង ដោយពោលថា “ពួកយើងជាមនុស្សខ្លាំងពូកែ គឺមិនមែនព្រះអម្ចាស់ទេដែលសម្រេចការនេះ”។ 参见章节អាល់គីតាប27 ប៉ុន្តែ យើងនឹងបារម្ភ ក្រែងលោខ្មាំងសត្រូវយល់ច្រឡំ ហើយចំអក និងប្រមាថមើលងាយយើង ដោយពោលថា “ពួកយើងជាមនុស្សខ្លាំងពូកែ គឺមិនមែនអុលឡោះតាអាឡាទេដែលសម្រេចការនេះ”។ 参见章节 |
ហេតុអ្វីបានជាបើកឱកាសឲ្យសាសន៍អេស៊ីព្ទមានពាក្យដំណិះថា គឺព្រះចង់ធ្វើអាក្រក់ដល់គេហើយ បានជានាំគេចេញទៅ ដើម្បីនឹងសំឡាប់នៅទីភ្នំ ហើយនឹងបំផ្លាញគេពីផែនដីចេញយ៉ាងនេះ សូមទ្រង់បង្វែរសេចក្ដីក្រោធដ៏សហ័សរបស់ទ្រង់ ហើយប្រែព្រះហឫទ័យ ដែលទ្រង់បានគិតធ្វើឲ្យរាស្ត្រទ្រង់អន្តរាយនោះចេញ
គ្រានោះ មានអ្នកសំណប់របស់ព្រះម្នាក់ បានចូលមកទូលដល់ស្តេចអ៊ីស្រាអែលថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ដោយព្រោះពួកស៊ីរីបាននិយាយថា ព្រះយេហូវ៉ាទ្រង់ជាព្រះនៃភ្នំ មិនមែនជាព្រះនៃស្រុកវាលទេ បានជាអញនឹងប្រគល់ហ្វូងទ័ពធំទាំងនេះ មកក្នុងកណ្តាប់ដៃឯង ហើយឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
ដូច្នេះ ឱព្រះករុណាអើយ សូមឲ្យទ្រង់បានរាប់សេចក្ដីទូន្មានរបស់ទូលបង្គំជាគួរទទួលចុះ សូមឲ្យទ្រង់ផ្តាច់អំពើបាបរបស់ទ្រង់ចេញ ដោយប្រព្រឹត្តសេចក្ដីសុចរិតវិញ ហើយផ្តាច់អំពើទុច្ចរិតរបស់ទ្រង់ចេញផង ដោយសំដែងសេចក្ដីមេត្តាករុណាដល់ពួកក្រីក្រ ក្រែងនឹងមានសេចក្ដីសុខជាអង្វែងតទៅ។