ចោទិយកថា 32:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤25 ឯខាងក្រៅ នោះដាវនឹងបង្អត់ ហើយក្នុងបន្ទប់ខាងក្នុង នោះនឹងមានសេចក្ដីស្ញែងខ្លាចដល់ទាំងមនុស្សកំឡោះ នឹងស្រីក្រមុំ ហើយទាំងកូនដែលនៅបៅដោះ នឹងមនុស្សសក់ស្កូវផង 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦25 នៅខាងក្រៅផ្ទះ គេនឹងស្លាប់ដោយមុខដាវ ហើយនៅខាងក្នុង គេនឹងភ័យញាប់ញ័រ ដ្បិតមនុស្សកំលោះក៏ដូចជាស្រីក្រមុំ ហើយទាំងកូនដែលនៅបៅដោះ និងមនុស្សសក់ស្កូវផង។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥25 នៅខាងក្រៅផ្ទះ ពួកគេស្លាប់ដោយមុខដាវ ខាងក្នុង ពួកគេស្លាប់ដោយភ័យញាប់ញ័រ។ សេចក្ដីស្លាប់កើតមានដល់ពួកគេគ្រប់គ្នា ទាំងកំលោះ ទាំងក្រមុំ ទាំងទារកនៅបៅ ទាំងចាស់សក់ស្កូវ។ 参见章节អាល់គីតាប25 នៅខាងក្រៅផ្ទះ ពួកគេស្លាប់ដោយមុខដាវ ខាងក្នុង ពួកគេស្លាប់ដោយភ័យញាប់ញ័រ។ សេចក្តីស្លាប់កើតមានដល់ពួកគេគ្រប់គ្នា ទាំងកំលោះ ទាំងក្រមុំ ទាំងទារកដែលនៅបៅ ទាំងចាស់សក់ស្កូវ។ 参见章节 |
ហេតុនោះឥឡូវនេះ ព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលថា ហេតុអ្វីបានឯងរាល់គ្នាប្រព្រឹត្តអំពើអាក្រក់យ៉ាងធំនេះ ទាស់នឹងព្រលឹងរបស់ខ្លួនដូច្នេះ ជាការដែលនឹងកាត់ពួកឯងរាល់គ្នាទាំងប្រុសទាំងស្រី ទាំងក្មេង នឹងកូននៅបៅ ចេញពីពួកយូដា ឥតទុកឲ្យមានណាមួយនៅសល់ឡើយ
ដោយដៃឯងរាល់គ្នាតែងប្រព្រឹត្តការដែលនាំឲ្យអញខឹង គឺជាការដុតកំញានថ្វាយដល់ព្រះដទៃ នៅក្នុងស្រុកអេស៊ីព្ទ ជាកន្លែងដែលឯងរាល់គ្នាបានទៅស្នាក់នៅនោះ ជាការដែលនឹងកាត់ឯងរាល់គ្នាចេញ ហើយឲ្យឯងរាល់គ្នាត្រឡប់ជាទីផ្តាសា នឹងជាទីត្មះតិះដៀល នៅកណ្តាលអស់ទាំងសាសន៍នៅផែនដី