ចោទិយកថា 28:48 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤48 បានជាឯងត្រូវបំរើពួកខ្មាំងសត្រូវ ដែលព្រះយេហូវ៉ានឹងឲ្យមកទាស់នឹងឯង គឺនឹងបំរើគេទាំងស្រេកឃ្លាន ទាំងនៅអាក្រាត ទាំងខ្វះខាតរបស់ទាំងអស់វិញ ហើយទ្រង់នឹងបំពាក់នឹមដែកមកលើកឯង ដរាបដល់ឯងបានវិនាសបាត់ទៅ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦48 នោះអ្នកត្រូវបម្រើខ្មាំងសត្រូវ ដែលព្រះយេហូវ៉ានឹងចាត់ឲ្យមកទាស់នឹងអ្នក គឺអ្នកនឹងបម្រើគេទាំងស្រេកឃ្លាន ទាំងអាក្រាត ហើយខ្វះខាតអ្វីៗទាំងអស់។ ព្រះអង្គនឹងបំពាក់នឹមដែកលើកអ្នក រហូតទាល់តែអ្នកវិនាស។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥48 នោះអ្នកនឹងបម្រើខ្មាំងសត្រូវ ដែលព្រះអម្ចាស់ចាត់ឲ្យមកប្រហារអ្នក។ អ្នកនឹងស្រេកឃ្លាន ខ្លួនទទេ ហើយខ្វះខាតអ្វីៗទាំងអស់។ ព្រះអង្គដាក់នឹមដែកលើអ្នក រហូតទាល់តែអ្នកវិនាសសូន្យ។ 参见章节អាល់គីតាប48 នោះអ្នកនឹងបម្រើខ្មាំងសត្រូវ ដែលអុលឡោះតាអាឡា ចាត់ឲ្យមកប្រហារអ្នក។ អ្នកនឹងស្រេកឃ្លាន ខ្លួនទទេ ហើយខ្វះខាតអ្វីៗទាំងអស់។ ទ្រង់ដាក់នឹមដែកលើអ្នក រហូតទាល់តែអ្នកវិនាសសូន្យ។ 参见章节 |
ដល់ម៉្លេះបានជាព្រះយេហូវ៉ាទ្រង់ទ្រាំមិនបានទៀត ដោយព្រោះអំពើអាក្រក់ទាំងប៉ុន្មានរបស់អ្នករាល់គ្នា ហើយដោយព្រោះការគួរខ្ពើម ដែលអ្នករាល់គ្នាបានប្រព្រឹត្ត គឺហេតុនោះបានជាស្រុករបស់អ្នករាល់គ្នាត្រូវចោលស្ងាត់ ហើយបានត្រឡប់ជាទីស្រឡាំងកាំង នឹងជាទីផ្តាសា ឥតមានអ្នកណាអាស្រ័យនៅ ដូចជាសព្វថ្ងៃនេះ
ដូច្នេះ បើកាលណាឯងរាល់គ្នាសួរថា ហេតុអ្វីបានជាព្រះយេហូវ៉ាជាព្រះនៃយើង ទ្រង់ប្រព្រឹត្តការយ៉ាងនេះដល់យើង នោះទ្រង់នឹងឆ្លើយដល់គេថា ឯងរាល់គ្នាបានបោះបង់ចោលអញ ទៅគោរពដល់ព្រះដទៃនៅក្នុងស្រុកឯងជាយ៉ាងណា ឯងរាល់គ្នានឹងត្រូវគោរពដល់សាសន៍ដទៃ នៅក្នុងស្រុក១ដែលមិនមែនជារបស់ផងខ្លួនយ៉ាងនោះដែរ។