កិច្ចការ 5:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 តែពេត្រុសសួរថា អាន៉្នានាសអើយ ហេតុអ្វីបានជាអារក្សសាតាំងមកនៅពេញក្នុងចិត្តអ្នក ឲ្យអ្នកហ៊ានកុហកដល់ព្រះវិញ្ញាណបរិសុទ្ធ ដោយគៃទុកដំឡៃដី១ចំណែកដូច្នេះ 参见章节ព្រះគម្ពីរខ្មែរសាកល3 ពេត្រុសក៏និយាយថា៖ “អាណានាសអើយ ហេតុអ្វីបានជាសាតាំងនៅពេញក្នុងចិត្តរបស់អ្នក ឲ្យអ្នកភូតភរព្រះវិញ្ញាណដ៏វិសុទ្ធ ហើយលាក់ទុកមួយចំណែកពីប្រាក់ដែលលក់ដីបាននោះដូច្នេះ? 参见章节Khmer Christian Bible3 ពេលនោះ លោកពេត្រុសនិយាយថា៖ «ឱ អាណានាសអើយ! ហេតុអ្វីបានជាអារក្សសាតាំងនៅពេញក្នុងចិត្ដរបស់អ្នក ធ្វើឲ្យអ្នកកុហកព្រះវិញ្ញាណបរិសុទ្ធ ហើយលាក់ប្រាក់លក់ដីមួយចំណែកទុកដូច្នេះ? 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 លោកពេត្រុសសួរថា៖ «អាណានាសអើយ ហេតុអ្វីបានជាអារក្សសាតាំងមកនៅពេញក្នុងចិត្តអ្នក ឲ្យកុហកព្រះវិញ្ញាណបរិសុទ្ធ ដោយលាក់ប្រាក់លក់ដីមួយចំណែកសម្រាប់ខ្លួនឯងដូច្នេះ? 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 លោកពេត្រុសមានប្រសាសន៍ទៅគាត់ថា៖ «អាណាណាសអើយ! ហេតុដូចម្ដេចបានជាមារ*សាតាំងនៅពេញក្នុងចិត្តអ្នក រហូតដល់ទៅកុហកព្រះវិញ្ញាណដ៏វិសុទ្ធ* ហើយទុកប្រាក់ដែលលក់ដីបាននោះមួយចំណែកដូច្នេះ? 参见章节អាល់គីតាប3 ពេត្រុសនិយាយទៅគាត់ថា៖ «អាណាណាសអើយ! ហេតុដូចម្ដេចបានជាអ៊ីព្លេសហ្សៃតននៅពេញក្នុងចិត្ដអ្នក រហូតដល់ទៅកុហករសអុលឡោះដ៏វិសុទ្ធ ហើយទុកប្រាក់ដែលលក់ដីបាននោះមួយចំណែកដូច្នេះ? 参见章节 |