កិច្ចការ 27:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ហើយដោយព្រោះទ្វារសមុទ្រនោះមិនស្រួលនឹងសំណាក់នៅក្នុងរដូវរងាផង បានជាច្រើនគ្នាគេទូន្មានឲ្យបើកចេញពីទីនោះទៅ ដើម្បីនឹងស្រូតទៅឯភេនីច ហើយឲ្យស្នាក់នៅក្នុងរដូវរងាវិញ បើសិនជាបាន នោះជាទ្វារសមុទ្រនៅកោះក្រេត ដែលបែរទៅទិសនិរតីនឹងទិសពាយព្យ 参见章节ព្រះគម្ពីរខ្មែរសាកល12 ណាមួយកំពង់ផែនេះមិនស្រួលសម្រាប់ការចាំឲ្យផុតរដូវរងា ដូច្នេះពួកគេភាគច្រើនចេញយោបល់ឲ្យចេញសំពៅពីទីនោះ ក្រែងលោអាចទៅដល់ហ្វេនីចបាន ដើម្បីចាំឲ្យផុតរដូវរងា។ ហ្វេនីចជាកំពង់ផែមួយនៅក្រែត ដែលបែរមុខទៅទិសខាងត្បូងឆៀងខាងលិច និងទិសខាងជើងឆៀងខាងលិច។ 参见章节Khmer Christian Bible12 ដោយកំពង់ផែនោះមិនអំណោយផលសម្រាប់ការស្នាក់នៅក្នុងរដូវរងា មនុស្សភាគច្រើនបានសម្រេចចិត្ដចេញដំណើរពីទីនោះ បើយ៉ាងណាៗនឹងទៅដល់ស្រុកភេនីសជាកំពង់ផែមួយនៃកោះក្រេត ដែលបែរមុខទៅទិសនិរតី និងទិសពាយ័ព្យ ដើម្បីស្នាក់នៅក្នុងរដូវរងា។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ដោយព្រោះកំពង់ផែនោះពិបាកសំណាក់ក្នុងរដូវរងា អ្នកសំពៅភាគច្រើនក៏សម្រេចចិត្តចេញសំពៅពីទីនោះ ដើម្បីខំស្រូតឲ្យដល់ក្រុងភេនីច ជាកំពង់ផែមួយនៅកោះក្រេត ដែលបែរទៅទិសនិរតី និងទិសពាយ័ព្យ ហើយស្នាក់នៅទីនោះក្នុងរដូវរងា។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 ដោយកំពង់ផែនោះមិនមែនជាកន្លែងស្រួលស្នាក់អាស្រ័យ នៅរដូវរងា អ្នកសំពៅភាគច្រើនបានសម្រេចចិត្តឲ្យចេញសំពៅទៅមុខទៀត។ ប្រសិនបើអាចធ្វើបាន គេចង់ទៅដល់ក្រុងភេនីច ជាកំពង់ផែមួយនៅកោះក្រែត ដែលបែរទៅរកទិសនិរតី និងទិសពាយ័ព្យ ដើម្បីស្នាក់នៅទីនោះក្នុងរដូវរងា។ 参见章节អាល់គីតាប12 ដោយកំពង់ផែនោះមិនមែនជាកន្លែងស្រួលស្នាក់អាស្រ័យ នៅរដូវរងា អ្នកសំពៅភាគច្រើនបានសម្រេចចិត្ដឲ្យចេញសំពៅទៅមុខទៀត។ ប្រសិនបើអាចធ្វើបាន គេចង់ទៅដល់ក្រុងភេនីច ជាកំពង់ផែមួយនៅកោះក្រែត ដែលបែរទៅរកទិសនិរតី និងទិសពាយ័ព្យ ដើម្បីស្នាក់នៅទីនោះក្នុងរដូវរងា។ 参见章节 |