កិច្ចការ 26:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 ទូលបង្គំក៏ឆ្លើយថា ឱព្រះអម្ចាស់អើយ តើព្រះអង្គណានុ៎ះ រួចទ្រង់មានបន្ទូលថា ខ្ញុំនេះជាព្រះយេស៊ូវ ដែលអ្នកធ្វើទុក្ខ 参见章节ព្រះគម្ពីរខ្មែរសាកល15 “ខ្ញុំព្រះបាទទូលថា: ‘ព្រះអម្ចាស់! តើព្រះអង្គជានរណា?’។ “ព្រះអម្ចាស់មានបន្ទូលថា:‘យើងគឺយេស៊ូវ ដែលអ្នកកំពុងបៀតបៀន។ 参见章节Khmer Christian Bible15 ខ្ញុំក៏សួរថា ព្រះអម្ចាស់អើយ! តើព្រះអង្គជានរណា? រួចព្រះអម្ចាស់បានមានបន្ទូលថា យើងជាយេស៊ូដែលអ្នកកំពុងបៀតបៀន 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ទូលបង្គំទូលសួរថា "ឱព្រះអម្ចាស់អើយ តើព្រះអង្គជានរណា?"។ ព្រះអម្ចាស់មានព្រះបន្ទូលថា "ខ្ញុំជាយេស៊ូវ ដែលអ្នកកំពុងបៀតបៀន 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 ទូលបង្គំបានតបទៅវិញថា “លោកម្ចាស់អើយ តើលោកជានរណា?”។ ព្រះអម្ចាស់មានព្រះបន្ទូលមកទូលបង្គំវិញថា “ខ្ញុំជាយេស៊ូដែលអ្នកកំពុងតែបៀតបៀន។ 参见章节អាល់គីតាប15 ខ្ញុំបានតបទៅវិញថា “លោកម្ចាស់អើយ តើលោកម្ចាស់ជានរណា?”។ អ៊ីសាជាអម្ចាស់បានប្រាប់មកខ្ញុំវិញថា “ខ្ញុំជាអ៊ីសាដែលអ្នកកំពុងតែបៀតបៀន។ 参见章节 |
ម៉ូសេក៏ប្រាប់ថា ល្ងាចនេះ ព្រះយេហូវ៉ាទ្រង់នឹងប្រទានសាច់ ឲ្យអ្នករាល់គ្នាបរិភោគ ហើយដល់ព្រឹកឡើងនឹងប្រទាននំបុ័ងឲ្យចំអែត ដ្បិតទ្រង់បានឮពាក្យដំអូញ ដែលអ្នករាល់គ្នាត្អូញនឹងទ្រង់ហើយ ឯយើង តើយើងជាអ្វី ដែលអ្នករាល់គ្នាត្អូញត្អែរដូច្នេះ នោះមិនមែនត្អូញត្អែរទាស់នឹងយើងទេ គឺនឹងព្រះយេហូវ៉ាវិញ។