កិច្ចការ 25:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 ដូច្នេះ កាលគេបានមកទីនេះ នោះដល់ថ្ងៃស្អែកឡើង ទូលបង្គំបានអង្គុយនៅទីជំនុំជំរះក្តីដោយឥតបង្អង់ ហើយក៏បង្គាប់ឲ្យនាំមនុស្សនោះមក 参见章节ព្រះគម្ពីរខ្មែរសាកល17 ដូច្នេះ កាលពួកគេមកជួបជុំគ្នានៅទីនេះ ខ្ញុំព្រះបាទមិនបានពន្យារពេលឡើយ គឺនៅថ្ងៃបន្ទាប់ ខ្ញុំព្រះបាទអង្គុយលើកៅអីកាត់ក្ដី ហើយបញ្ជាឲ្យនាំបុរសនោះមក។ 参见章节Khmer Christian Bible17 ដូច្នេះ ពេលពួកគេមកជួបជុំគ្នានៅទីនេះ ខ្ញុំមិនបង្អង់ឡើយ ក៏បញ្ជាឲ្យគេនាំបុរសនោះមក ហើយធ្វើការជំនុំជម្រះនៅថ្ងៃបន្ទាប់ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 ដូច្នេះ ពេលអ្នកទាំងនោះមកដល់ទីនេះ ទូលបង្គំមិនបង្អង់ឡើយ គឺនៅថ្ងៃបន្ទាប់ ទូលបង្គំបានអង្គុយនៅទីកាត់ក្តី ហើយបង្គាប់ឲ្យគេនាំអ្នកនោះមក។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 លោកទាំងនោះនាំគ្នាមកទីនេះ ហើយនៅថ្ងៃបន្ទាប់ ទូលបង្គំបានអង្គុយនៅទីកាត់ក្ដី និងឲ្យគេនាំបុរសនោះមក ឥតបង្អង់ឡើយ។ 参见章节អាល់គីតាប17 លោកទាំងនោះនាំគ្នាមកទីនេះ ហើយនៅថ្ងៃបន្ទាប់ ខ្ញុំបានអង្គុយនៅទីកាត់ក្ដី និងឲ្យគេនាំបុរសនោះមក ឥតបង្អង់ឡើយ។ 参见章节 |