កិច្ចការ 15:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤32 ឯយូដាស នឹងស៊ីឡាស ដែលជាគ្រូអធិប្បាយដែរ គេបានប្រដៅទូន្មានជាច្រើនដល់ពួកជំនុំ ព្រមទាំងតាំងឲ្យគេមានចិត្តខ្ជាប់ខ្ជួនឡើង 参见章节ព្រះគម្ពីរខ្មែរសាកល32 យូដាស និងស៊ីឡាសពួកគេផ្ទាល់ជាអ្នកថ្លែងព្រះបន្ទូលដែរ ពួកគេក៏លើកទឹកចិត្តបងប្អូនដោយពាក្យជាច្រើន ព្រមទាំងពង្រឹងពួកបងប្អូនផង។ 参见章节Khmer Christian Bible32 រីឯលោកយូដាស និងលោកស៊ីឡាស ដែលអ្នកទាំងពីរនេះជាអ្នកនាំព្រះបន្ទូលផងដែរ ក៏បានលើកទឹកចិត្ដ ព្រមទាំងបានពង្រឹងពួកបងប្អូនដោយពាក្យសំដីជាច្រើន។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦32 លោកយូដាស និងលោកស៊ីឡាស ដែលអ្នកទាំងពីរជាហោរាផងដែរ បានលើកទឹកចិត្ត និងបានពង្រឹងពួកបងប្អូនឲ្យមានចិត្តខ្ជាប់ខ្ជួន ដោយពាក្យជាច្រើន។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥32 លោកយូដាស និងលោកស៊ីឡាស ដែលជាព្យាការី*មានប្រសាសន៍ជាច្រើន ដើម្បីលើកទឹកចិត្ត និងពង្រឹងជំនឿរបស់បងប្អូន។ 参见章节អាល់គីតាប32 លោកយូដាស និងលោកស៊ីឡាស ដែលជាណាពីមានប្រសាសន៍ជាច្រើន ដើម្បីលើកទឹកចិត្ដ និងពង្រឹងជំនឿរបស់បងប្អូន។ 参见章节 |
រីឯព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានហៅយើងរាល់គ្នា មកក្នុងសិរីល្អនៃទ្រង់ ដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ នោះសូមទ្រង់មេត្តាប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ទាំងចំរើនកំឡាំង ហើយតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ក្នុងខណក្រោយដែលបានរងទុក្ខបន្តិច