| កិច្ចការ 13:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 តែគេចេញពីពើកា ដើរកាត់ទៅឯអាន់ទីយ៉ូក នៅស្រុកពីស៊ីឌា ក៏ចូលទៅអង្គុយក្នុងសាលាប្រជុំ នៅថ្ងៃឈប់សំរាក参见章节 ព្រះគម្ពីរខ្មែរសាកល14 រីឯពួកគេបន្តដំណើរពីពើកា ហើយទៅដល់អាន់ទីយ៉ូកក្នុងពីស៊ីឌា រួចនៅថ្ងៃសប្ប័ទ ពួកគេក៏ចូលទៅអង្គុយក្នុងសាលាប្រជុំ។参见章节 Khmer Christian Bible14 ប៉ុន្ដែពួកគាត់បានធ្វើដំណើរបន្ដពីក្រុងពើកាមកដល់ក្រុងអាន់ទីយ៉ូកក្នុងស្រុកពីស៊ីឌា រួចពួកគាត់បានចូលទៅអង្គុយក្នុងសាលាប្រជុំនៅថ្ងៃសប្ប័ទ។参见章节 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 តែលោកប៉ុល និងលោកបាណាបាសបានបន្ដដំណើរពីក្រុងពើកា មកដល់ក្រុងអាន់ទីយ៉ូក ក្នុងស្រុកពីស៊ីឌា។ នៅថ្ងៃសប្ប័ទ លោកទាំងពីរចូលទៅអង្គុយក្នុងសាលាប្រជុំ។参见章节 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 រីឯលោកប៉ូល និងមិត្តភក្ដិរបស់លោក បានបន្តដំណើរពីក្រុងពើកា រហូតទៅដល់ក្រុងអន់ទីយ៉ូក ក្នុងស្រុកពីស៊ីឌា។ នៅថ្ងៃសប្ប័ទ* លោកទាំងពីរចូលទៅអង្គុយក្នុងសាលាប្រជុំ*។参见章节 អាល់គីតាប14 រីឯលោកប៉ូល និងមិត្ដភក្ដិរបស់លោក បានបន្ដដំណើរពីក្រុងពើកា រហូតទៅដល់ក្រុងអន់ទីយ៉ូកក្នុងស្រុកពីស៊ីឌា។ នៅថ្ងៃជំអាត់អ្នកទាំងពីរចូលទៅអង្គុយក្នុងសាលាប្រជុំ។参见章节 | 
ប៉ុន្តែប៉ុល នឹងបាណាបាសនិយាយដោយក្លាហានថា មុខគួរឲ្យយើងខ្ញុំថ្លែងប្រាប់ព្រះបន្ទូល ដល់អ្នករាល់គ្នាជាមុនដំបូង ប៉ុន្តែ ដោយព្រោះអ្នករាល់គ្នាបោះបង់ចោលព្រះបន្ទូលនោះ ហើយជំនុំជំរះកាត់ទោសដល់ខ្លួនឯងថា មិនគួរនឹងទទួលបានជីវិតដ៏នៅអស់កល្បជានិច្ចនោះទេ ហេតុដូច្នេះបានជាយើងខ្ញុំបែរទៅឯពួកសាសន៍ដទៃវិញ