១ កូរិនថូស 14:6 - ព្រះគម្ពីរខ្មែរសាកល6 ដូច្នេះ បងប្អូនអើយ ឥឡូវនេះប្រសិនបើខ្ញុំមករកអ្នករាល់គ្នា ហើយនិយាយភាសាដទៃ តើខ្ញុំនឹងផ្ដល់ប្រយោជន៍អ្វីដល់អ្នករាល់គ្នា ប្រសិនបើខ្ញុំមិននិយាយដោយការបើកសម្ដែង ដោយចំណេះដឹង ដោយការថ្លែងព្រះបន្ទូល ឬដោយការបង្រៀន? 参见章节Khmer Christian Bible6 ឥឡូវនេះ បងប្អូនអើយ! បើខ្ញុំមកឯអ្នករាល់គ្នាដោយនិយាយភាសាចម្លែកអស្ចារ្យ តើខ្ញុំនឹងមានប្រយោជន៍អ្វីសម្រាប់អ្នករាល់គ្នា? លើកលែងតែខ្ញុំនិយាយទៅអ្នករាល់គ្នាដោយការបើកសំដែង ឬដោយចំណេះដឹង ឬដោយការថ្លែងព្រះបន្ទូល ឬដោយសេចក្ដីបង្រៀនណាមួយប៉ុណ្ណោះ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ឥឡូវនេះ បងប្អូនអើយ បើខ្ញុំមករកអ្នករាល់គ្នាដោយនិយាយភាសាដទៃ តើខ្ញុំមានប្រយោជន៍អ្វីដល់អ្នករាល់គ្នា? លើកលែងតែខ្ញុំនិយាយទៅអ្នករាល់គ្នាដោយការបើកសម្ដែង ឬដោយចំណេះដឹង ដោយសេចក្តីទំនាយ ឬដោយសេចក្តីបង្រៀនវិញ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 បងប្អូនអើយ ប្រសិនបើខ្ញុំមករកបងប្អូន ទាំងនិយាយភាសាចម្លែកអស្ចារ្យ តើមានប្រយោជន៍អ្វីដល់បងប្អូន? បើខ្ញុំមក ដោយនាំយកសេចក្ដីដែលព្រះជាម្ចាស់បានសម្តែងប្រាប់ ឬនិយាយអំពីគម្រោងការរបស់ព្រះជាម្ចាស់ឲ្យបងប្អូនដឹង ថ្លែងព្រះបន្ទូល ឬបង្រៀន ទើបមានប្រយោជន៍ដល់បងប្អូនជាង។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ដូច្នេះ បងប្អូនអើយ បើខ្ញុំមកឯអ្នករាល់គ្នា ដោយនិយាយភាសាដទៃ នោះតើខ្ញុំនឹងមានប្រយោជន៍អ្វីដល់អ្នករាល់គ្នា លើកតែខ្ញុំនិយាយនឹងអ្នករាល់គ្នាជាការបើកសំដែង ឬតាមចំណេះ ឬជាសេចក្ដីអធិប្បាយ ឬសេចក្ដីបង្រៀនណាមួយវិញ 参见章节អាល់គីតាប6 បងប្អូនអើយ ប្រសិនបើខ្ញុំមករកបងប្អូន ទាំងនិយាយភាសាចម្លែកអស្ចារ្យ តើមានប្រយោជន៍អ្វីដល់បងប្អូន? បើខ្ញុំមក ដោយនាំយកសេចក្ដីដែលអុលឡោះបានសំដែងប្រាប់ ឬនិយាយអំពីគម្រោងការរបស់អុលឡោះឲ្យបងប្អូនដឹង ថ្លែងបន្ទូលនៃអុលឡោះ ឬបង្រៀន ទើបមានប្រយោជន៍ដល់បងប្អូនជាង។ 参见章节 |