១ កូរិនថូស 13:13 - ព្រះគម្ពីរខ្មែរសាកល13 ដូច្នេះឥឡូវនេះ មានសេចក្ដីបីយ៉ាងដែលនៅស្ថិតស្ថេរ គឺជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់ ប៉ុន្តែក្នុងចំណោមសេចក្ដីទាំងនេះ សេចក្ដីស្រឡាញ់ប្រសើរជាងគេ៕ 参见章节Khmer Christian Bible13 ដូច្នេះឥឡូវនេះ មានសេចក្ដីបីដែលនៅគង់វង្ស គឺជំនឿ សង្ឃឹម និងសេចក្ដីស្រឡាញ់ ប៉ុន្ដែក្នុងចំណោមទាំងបីនេះ សេចក្ដីស្រឡាញ់វិសេសជាងគេ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ឥឡូវនេះ នៅមានជំនឿ សេចក្ដីសង្ឃឹម និងសេចក្តីស្រឡាញ់ ទាំងបីមុខនេះ តែសេចក្តីដែលវិសេសជាងគេ គឺសេចក្តីស្រឡាញ់។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ឥឡូវនេះ មានសេចក្ដីបីយ៉ាង គឺ ជំនឿ សេចក្ដីសង្ឃឹម សេចក្ដីស្រឡាញ់។ ប៉ុន្តែ សេចក្ដីស្រឡាញ់វិសេសជាងគេបំផុត។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ឥឡូវនេះ នៅមានសេចក្ដីជំនឿ សេចក្ដីសង្ឃឹម នឹងសេចក្ដីស្រឡាញ់ ទាំង៣មុខនេះ តែសេចក្ដីដែលវិសេសជាងគេ គឺជាសេចក្ដីស្រឡាញ់។ 参见章节អាល់គីតាប13 ឥឡូវនេះ មានសេចក្ដីបីយ៉ាង គឺ ជំនឿ សេចក្ដីសង្ឃឹម សេចក្ដីស្រឡាញ់។ ប៉ុន្ដែ សេចក្ដីស្រឡាញ់វិសេសជាងគេបំផុត។ 参见章节 |
កូនរាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាបានស្គាល់ព្រះបិតា; ឪពុករាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាបានស្គាល់ព្រះអង្គដែលគង់នៅតាំងពីដើមដំបូង; យុវជនរាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាជាមនុស្សរឹងមាំ ហើយព្រះបន្ទូលរបស់ព្រះក៏ស្ថិតនៅក្នុងអ្នករាល់គ្នា ហើយអ្នករាល់គ្នាបានឈ្នះមេអាក្រក់ហើយ។