អេសាយ 59:15 - ព្រះគម្ពីរខ្មែរសាកល15 មែនហើយ នៅខ្វះសេចក្ដីពិត ហើយអ្នកដែលបែរចេញពីការអាក្រក់ក៏ក្លាយជារំពា។ ព្រះយេហូវ៉ាបានទតឃើញ ហើយការដែលគ្មានសេចក្ដីយុត្តិធម៌ដូច្នេះ ជាការអាក្រក់ក្នុងព្រះនេត្ររបស់ព្រះអង្គ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 សេចក្ដីពិតក៏គ្មានដែរ ហើយអ្នកណាដែលលែងប្រព្រឹត្តអំពើអាក្រក់ នោះសុខចិត្តធ្វើជារំពាដល់គេហើយ។ ព្រះយេហូវ៉ាក៏ទតឃើញ ហើយយល់ឃើញថា នោះជាការអាក្រក់ ដែលគ្មានយុត្តិធម៌សោះ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 សេចក្ដីពិតបានបាត់ពីខ្លួនយើងខ្ញុំទៅហើយ សូម្បីអ្នកដែលងាកចេញពីអំពើអាក្រក់ ក៏ត្រូវអ្នកដទៃប្លន់យកអ្វីៗដែលគេមាន។ ព្រះអម្ចាស់បានទតមើលការទាំងនេះ ហើយយល់ឃើញថាសុទ្ធតែអាក្រក់ គឺគ្មានយុត្តិធម៌ទាល់តែសោះ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 អើ សេចក្ដីពិតក៏គ្មានដែរ ហើយអ្នកណាដែលលែងប្រព្រឹត្តអំពើអាក្រក់ នោះសុខចិត្តធ្វើជារំពាដល់គេហើយ។ ព្រះយេហូវ៉ាក៏ទតឃើញហើយ ឯការដែលឥតមានសេចក្ដីយុត្តិធម៌ដូច្នេះក៏អាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា 参见章节អាល់គីតាប15 សេចក្ដីពិតបានបាត់ពីខ្លួនយើងខ្ញុំទៅហើយ សូម្បីអ្នកដែលងាកចេញពីអំពើអាក្រក់ ក៏ត្រូវអ្នកដទៃប្លន់យកអ្វីៗដែលគេមាន។ អុលឡោះតាអាឡាបានមើលការទាំងនេះ ហើយយល់ឃើញថាសុទ្ធតែអាក្រក់ គឺគ្មានយុត្តិធម៌ទាល់តែសោះ។ 参见章节 |
យើងនឹងតម្រូវអ្នករាល់គ្នាសម្រាប់ដាវ នោះអ្នកទាំងអស់គ្នានឹងលុតចុះឲ្យកាប់សម្លាប់ ដ្បិតយើងបានហៅ ប៉ុន្តែអ្នករាល់គ្នាមិនឆ្លើយទេ យើងបាននិយាយ ប៉ុន្តែអ្នករាល់គ្នាមិនស្ដាប់តាមឡើយ ហើយអ្នករាល់គ្នាបានប្រព្រឹត្តអ្វីដែលអាក្រក់ក្នុងភ្នែករបស់យើង ក៏បានជ្រើសរើសអ្វីដែលយើងមិនពេញចិត្តផង”។