អេសាយ 58:11 - ព្រះគម្ពីរខ្មែរសាកល11 ព្រះយេហូវ៉ានឹងនាំផ្លូវអ្នកជានិច្ច ហើយចម្អែតព្រលឹងរបស់អ្នកនៅក្នុងទីហួតហែង ក៏នឹងធ្វើឲ្យឆ្អឹងអ្នកមាំមួន; អ្នកនឹងបានដូចជាសួនច្បារដែលត្រូវបានស្រោចស្រព ក៏បានដូចជាប្រភពទឹកដែលមានទឹកមិនដែលខាន។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ព្រះយេហូវ៉ានឹងនាំផ្លូវអ្នកជានិច្ច ហើយចម្អែតព្រលឹងអ្នកនៅក្នុងទីហួតហែង ព្រះអង្គនឹងធ្វើឲ្យឆ្អឹងអ្នកបានមាំមួន អ្នកនឹងបានដូចជាសួនច្បារដែលគេស្រោចទឹក ហើយដូចជាក្បាលទឹកដែលមិនខានហូរឡើយ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ព្រះអម្ចាស់នឹងដឹកនាំអ្នកជានិច្ច ទោះបីអ្នកដើរនៅក្នុងវាលហួតហែងក្ដី ក៏ព្រះអង្គប្រទានអាហារដ៏បរិបូណ៌ឲ្យអ្នក និងប្រទានឲ្យអ្នកមានកម្លាំងមាំមួន។ អ្នកនឹងប្រៀបដូចជាសួនច្បារ ដែលសម្បូណ៌ទៅដោយទឹក ឬដូចជាប្រភពទឹកដែលមិនចេះរីង។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ព្រះយេហូវ៉ាទ្រង់នឹងនាំផ្លូវឯងជានិច្ច ហើយនឹងចំអែតព្រលឹងឯងនៅក្នុងទីហួតហែង ទ្រង់នឹងធ្វើឲ្យឆ្អឹងឯងបានមាំមួន ឯងនឹងបានដូចជាសួនច្បារដែលគេស្រោចទឹក ហើយដូចជាក្បាលទឹកដែលមិនខានហូរឡើយ 参见章节អាល់គីតាប11 អុលឡោះតាអាឡានឹងដឹកនាំអ្នកជានិច្ច ទោះបីអ្នកដើរនៅក្នុងវាលហួតហែងក្ដី ក៏ទ្រង់ប្រទានអាហារដ៏បរិបូណ៌ឲ្យអ្នក និងប្រទានឲ្យអ្នកមានកម្លាំងមាំមួន។ អ្នកនឹងប្រៀបដូចជាសួនច្បារ ដែលសម្បូណ៌ទៅដោយទឹក ឬដូចជាប្រភពទឹកដែលមិនចេះរីង។ 参见章节 |