អេសាយ 51:1 - ព្រះគម្ពីរខ្មែរសាកល1 “អ្នករាល់គ្នាដែលដេញតាមសេចក្ដីសុចរិត ហើយស្វែងរកព្រះយេហូវ៉ាអើយ ចូរស្ដាប់តាមយើងចុះ! ចូររំពឹងមើលទៅថ្មដាដែលអ្នករាល់គ្នាត្រូវបានដាប់ចេញមក ចូររំពឹងមើលទៅកន្លែងយកថ្មដែលអ្នករាល់គ្នាត្រូវបានជីកឡើងមក។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ឱអ្នករាល់គ្នាដែលខំដេញតាមសេចក្ដីសុចរិត ហើយស្វែងរកព្រះយេហូវ៉ាអើយ ចូរស្តាប់តាមយើងចុះ ចូរមើលចំទៅឯថ្មដា ជាទីដែលបានដាប់អ្នករាល់គ្នាចេញមក ហើយលុងជារណ្តៅដែលជាកន្លែង បានជីកយកអ្នកឡើងមកនោះ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 អស់អ្នកដែលខិតខំ ស្វែងរកសេចក្ដីសុចរិត អស់អ្នកដែលស្វែងរកព្រះអម្ចាស់អើយ ចូរស្ដាប់យើង! ចូររំពឹងគិតថា តើព្រះអង្គយកថ្មដាណាមកដាប់ធ្វើអ្នករាល់គ្នា ព្រះអង្គយកដីឥដ្ឋណាមកសូនធ្វើអ្នករាល់គ្នា? 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ឱឯងរាល់គ្នាដែលខំដេញតាមសេចក្ដីសុចរិត ហើយស្វែងរកព្រះយេហូវ៉ាអើយ ចូរស្តាប់តាមអញចុះ ចូរមើលចំទៅឯថ្មដា ជាទីដែលបានដាប់ឯងរាល់គ្នាចេញមក ហើយទៅឯរំលុង គឺជារណ្តៅដែលជាកន្លែងបានជីកយកឯងឡើងមកនោះ 参见章节អាល់គីតាប1 អស់អ្នកដែលខិតខំ ស្វែងរកសេចក្ដីសុចរិត អស់អ្នកដែលស្វែងរកអុលឡោះតាអាឡាអើយ ចូរស្ដាប់យើង! ចូររំពឹងគិតថា តើទ្រង់យកថ្មដាណាមកដាប់ធ្វើអ្នករាល់គ្នា ទ្រង់យកដីឥដ្ឋណាមកសូនធ្វើអ្នករាល់គ្នា? 参见章节 |