អេសាយ 45:6 - ព្រះគម្ពីរខ្មែរសាកល6 ដើម្បីឲ្យមនុស្សទាំងអស់បានដឹង ពីតំបន់ថ្ងៃរះរហូតដល់តំបន់ថ្ងៃលិចថា គ្មានព្រះណាក្រៅពីយើងឡើយ យើងជាយេហូវ៉ា គ្មានអ្នកណាទៀតឡើយ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ដើម្បីឲ្យមនុស្សទាំងឡាយ ចាប់តាំងពីទិសខាងថ្ងៃរះរហូតដល់ទិសខាងថ្លៃលិចបានដឹងថា ក្រៅពីយើងគ្មានព្រះណាផ្សេងទៀតឡើយ គឺយើងនេះជាព្រះយេហូវ៉ា ឥតមានព្រះណាទៀតសោះ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ដើម្បីឲ្យមនុស្សក្នុងពិភពលោកទាំងមូល តាំងពីទិសខាងកើតដល់ទិសខាងលិច ទទួលស្គាល់ថា ក្រៅពីយើង ព្រះឯទៀតៗសុទ្ធតែឥតបានការ។ យើងនេះហើយជាព្រះអម្ចាស់ គ្មានព្រះអម្ចាស់ណាផ្សេងទៀតឡើយ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ដើម្បីឲ្យមនុស្សទាំងឡាយ ចាប់តាំងពីទិសខាងថ្ងៃរះរហូតដល់ទិសខាងថ្ងៃលិចបានដឹងថា ក្រៅពីអញគ្មានព្រះណាផ្សេងទៀតឡើយ គឺអញនេះជាព្រះយេហូវ៉ា ឥតមានព្រះណាទៀតសោះ 参见章节អាល់គីតាប6 ដើម្បីឲ្យមនុស្សក្នុងពិភពលោកទាំងមូល តាំងពីទិសខាងកើតដល់ទិសខាងលិច ទទួលស្គាល់ថា ក្រៅពីយើង ព្រះឯទៀតៗសុទ្ធតែឥតបានការ។ យើងនេះហើយជាអុលឡោះតាអាឡា គ្មានម្ចាស់ណាផ្សេងទៀតឡើយ។ 参见章节 |
នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៖ “អ្នករាល់គ្នាជាសាក្សីរបស់យើង និងជាអ្នកបម្រើរបស់យើងដែលយើងបានជ្រើសរើស ដើម្បីឲ្យអ្នករាល់គ្នាបានស្គាល់ និងជឿលើយើង ព្រមទាំងដើម្បីឲ្យយល់ច្បាស់ថា គឺយើងហ្នឹងហើយ ជាព្រះអង្គនោះ; មុនយើង គ្មានព្រះណាត្រូវបានសូនឡើងទេ ហើយក្រោយយើង ក៏មិនមានដែរ។