អេសាយ 44:9 - ព្រះគម្ពីរខ្មែរសាកល9 អស់អ្នកដែលបង្កើតរូបឆ្លាក់គឺឥតបានការ ហើយរបស់ដែលពួកគេពេញចិត្តនោះ ក៏ឥតប្រយោជន៍ដែរ។ សាក្សីរបស់ពួកគេមើលមិនឃើញ ហើយមិនដឹងផង ដូច្នេះពួកគេនឹងអាម៉ាស់មុខ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ពួកអ្នកដែលឆ្លាក់ធ្វើរូបព្រះ គឺសុទ្ធតែឥតប្រយោជន៍ ហើយរបស់ទាំងប៉ុន្មានដែលគេចូលចិត្តនោះ ក៏គ្មានប្រយោជន៍ដូចគ្នា។ ស្មរបន្ទាល់របស់គេមើលមិនឃើញ ក៏មិនដឹងអ្វីផង ជាការដែលនាំឲ្យគេត្រូវខ្មាស។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 អស់អ្នកដែលឆ្លាក់រូបបដិមា សុទ្ធតែជាមនុស្សឥតបានការ រីឯស្នាដៃដែលគេចាត់ទុកថាមានតម្លៃ ក៏គ្មានសារប្រយោជន៍អ្វីដែរ។ រូបព្រះទាំងនោះជាសាក្សីរបស់ពួកគេ តែជាសាក្សីដែលមិនចេះមើល ហើយក៏មិនដឹងអ្វីដែរ គឺគ្រាន់តែធ្វើឲ្យពួកគេខកចិត្តប៉ុណ្ណោះ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ពួកអ្នកដែលឆ្លាក់ធ្វើរូបព្រះ គេសុទ្ធតែអសារឥតការទាំងអស់ ហើយរបស់ទាំងប៉ុន្មានដែលគេចូលចិត្តនោះ ក៏គ្មានប្រយោជន៍ដូចគ្នា ស្មរបន្ទាល់របស់គេមើលមិនឃើញ ក៏មិនដឹងអ្វីផង ជាការដែលនាំឲ្យគេត្រូវមានសេចក្ដីខ្មាស 参见章节អាល់គីតាប9 អស់អ្នកដែលឆ្លាក់រូបបដិមា សុទ្ធតែជាមនុស្សឥតបានការ រីឯស្នាដៃដែលគេចាត់ទុកថាមានតម្លៃ ក៏គ្មានសារប្រយោជន៍អ្វីដែរ។ រូបព្រះទាំងនោះជាសាក្សីរបស់ពួកគេ តែជាសាក្សីដែលមិនចេះមើល ហើយក៏មិនដឹងអ្វីដែរ គឺគ្រាន់តែធ្វើឲ្យពួកគេខកចិត្តប៉ុណ្ណោះ។ 参见章节 |
ផ្ទុយទៅវិញ ព្រះករុណាបានលើកអង្គទ្រង់ឡើងទាស់នឹងព្រះអម្ចាស់នៃស្ថានសួគ៌ ហើយឲ្យគេយកភាជនៈនៃដំណាក់របស់ព្រះអង្គមកនៅចំពោះព្រះករុណា រួចព្រះករុណា និងពួកនាម៉ឺនរបស់ព្រះករុណា ពួកមហេសីរបស់ព្រះករុណា និងពួកស្រីស្នំរបស់ព្រះករុណា បានផឹកស្រាពីភាជនៈទាំងនោះ ហើយសរសើរតម្កើងបណ្ដាព្រះដែលធ្វើពីប្រាក់ មាស លង្ហិន ដែក ឈើ និងថ្ម ដែលព្រះទាំងនោះមើលមិនឃើញ ស្ដាប់មិនឮ ក៏មិនដឹងអ្វីសោះ រីឯព្រះដែលដង្ហើមជីវិតរបស់ព្រះករុណានៅក្នុងព្រះហស្តរបស់ព្រះអង្គ ហើយអស់ទាំងផ្លូវរបស់ព្រះករុណាជារបស់ព្រះអង្គ ព្រះករុណាមិនបានថ្វាយសិរីរុងរឿងឡើយ។