អេសាយ 37:21 - ព្រះគម្ពីរខ្មែរសាកល21 ពេលនោះ អេសាយកូនរបស់អ័ម៉ូសចាត់គេឲ្យទៅគាល់ហេសេគា ទូលថា៖ “ព្រះយេហូវ៉ាដ៏ជាព្រះនៃអ៊ីស្រាអែល មានបន្ទូលដូច្នេះថា: ‘ដោយព្រោះអ្នកបានអធិស្ឋានដល់យើងអំពីសានហេរីបស្ដេចនៃអាស្ស៊ីរី 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 គ្រានោះ ហោរាអេសាយជាកូនអ័ម៉ូស ក៏ចាត់គេឲ្យទៅឯព្រះបាទហេសេគា ទូលថា៖ «ព្រះយេហូវ៉ាជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះ ដោយព្រោះអ្នកបានអធិស្ឋានដល់យើង ពីដំណើរសានហេរីបជាស្តេចសាសន៍អាសស៊ើរ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 ពេលនោះ លោកអេសាយ ជាកូនរបស់លោកអម៉ូស ចាត់គេឲ្យទៅទូលព្រះបាទហេសេគាថា៖ «ព្រះករុណាបានទូលអង្វរព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ស្ដីអំពីសានហេរីបជាស្ដេចរបស់ស្រុកអាស្ស៊ីរី។ នេះជាព្រះបន្ទូលឆ្លើយតបរបស់ព្រះអម្ចាស់។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 គ្រានោះ អេសាយជាកូនអ័ម៉ូស ក៏ចាត់គេឲ្យទៅឯហេសេគា ទូលថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះ ដោយព្រោះឯងបានអធិស្ឋានដល់អញ ពីដំណើរសានហេរីប ជាស្តេចសាសន៍អាសស៊ើរ 参见章节អាល់គីតាប21 ពេលនោះ អេសាយ ជាកូនរបស់លោកអម៉ូស ចាត់គេឲ្យទៅជម្រាបស្តេចហេសេគាថា៖ «ស្តេចបានទូរអាអង្វរអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ស្ដីអំពីសានហេរីបជាស្ដេចរបស់ស្រុកអាស្ស៊ីរី។ នេះជាបន្ទូលឆ្លើយតបរបស់អុលឡោះតាអាឡា។ 参见章节 |