អេសាយ 1:26 - ព្រះគម្ពីរខ្មែរសាកល26 រួចយើងនឹងស្ដារពួកចៅក្រមរបស់អ្នកឡើងវិញដូចពីដើម ក៏នឹងស្ដារពួកទីប្រឹក្សារបស់អ្នកឡើងវិញដូចគ្រាដំបូង។ ក្រោយមក អ្នកនឹងត្រូវគេហៅថា ‘ទីក្រុងនៃសេចក្ដីសុចរិត’ និង ‘ទីក្រុងស្មោះត្រង់’”។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦26 រួចយើងនឹងតាំងពួកចៅក្រម របស់អ្នកឡើងដូចដើមវិញ ហើយពួកក្រុមប្រឹក្សារបស់អ្នក ដូចកាលពីមុនដែរ ពីពេលនេះតទៅ គេនឹងហៅអ្នកថាជា ទីក្រុងមានសេចក្ដីសុចរិត គឺជាទីដែលស្មោះត្រង់វិញ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥26 យើងនឹងធ្វើឲ្យចៅក្រមរបស់អ្នក បានដូចចៅក្រមនៅជំនាន់ដើម ហើយធ្វើឲ្យទីប្រឹក្សារបស់អ្នក បានដូចទីប្រឹក្សានៅជំនាន់មុនដែរ។ ពេលនោះ គេនឹងហៅអ្នកថា “ក្រុងដ៏សុចរិត” “បុរីដ៏ស្មោះត្រង់”។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤26 រួចអញនឹងតាំងពួកចៅក្រមរបស់ឯងឡើងដូចដើមវិញ ហើយពួកក្រុមប្រឹក្សារបស់ឯង ដូចកាលជាន់មុនដែរ ពីនោះតទៅ គេនឹងហៅឯងជា «ទីក្រុងមានសេចក្ដីសុចរិត គឺជាទីដែលស្មោះត្រង់» វិញ 参见章节អាល់គីតាប26 យើងនឹងធ្វើឲ្យចៅក្រមរបស់អ្នក បានដូចចៅក្រមនៅជំនាន់ដើម ហើយធ្វើឲ្យទីប្រឹក្សារបស់អ្នក បានដូចទីប្រឹក្សានៅជំនាន់មុនដែរ។ ពេលនោះ គេនឹងហៅអ្នកថា “ក្រុងដ៏សុចរិត” “បុរីដ៏ស្មោះត្រង់”។ 参见章节 |
ជាតិសាសន៍ជាច្រើននឹងមក ទាំងពោលថា៖ “មក៍! យើងនាំគ្នាឡើងទៅភ្នំរបស់ព្រះយេហូវ៉ា ទៅដំណាក់របស់ព្រះនៃយ៉ាកុប ដើម្បីឲ្យព្រះអង្គបង្រៀនយើងនូវមាគ៌ារបស់ព្រះអង្គ នោះយើងនឹងបានដើរតាមគន្លងរបស់ព្រះអង្គ”។ ដ្បិតក្រឹត្យវិន័យនឹងចេញពីស៊ីយ៉ូន ព្រះបន្ទូលរបស់ព្រះយេហូវ៉ានឹងចេញពីយេរូសាឡិម។