អេភេសូរ 6:9 - ព្រះគម្ពីរខ្មែរសាកល9 ចៅហ្វាយរាល់គ្នាអើយ ចូរប្រព្រឹត្តចំពោះបាវបម្រើដូច្នោះដែរ។ ត្រូវឈប់គំរាមកំហែង ដ្បិតអ្នករាល់គ្នាដឹងហើយថា ទាំងពួកគេ ទាំងអ្នករាល់គ្នាមានចៅហ្វាយដែលគង់នៅស្ថានសួគ៌ ហើយចំពោះព្រះអង្គ គ្មានការលំអៀងឡើយ។ 参见章节Khmer Christian Bible9 ចៅហ្វាយរាល់គ្នាអើយ! ចូរប្រព្រឹត្តចំពោះបាវបម្រើដូច្នោះដែរ ទាំងឈប់គំរាមកំហែង ដោយដឹងថាចៅហ្វាយពួកគេដែលគង់នៅស្ថានសួគ៌ ក៏ជាចៅហ្វាយរបស់អ្នករាល់គ្នាដែរ ហើយព្រះអង្គមិនមានសេចក្ដីលំអៀងឡើយ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ចៅហ្វាយរាល់គ្នាអើយ ចូរប្រព្រឹត្តចំពោះបាវបម្រើដូច្នោះដែរ ត្រូវឈប់គំរាមកំហែងទៅ ដោយដឹងថា ចៅហ្វាយរបស់គេដែលគង់នៅស្ថានសួគ៌ ក៏ជាចៅហ្វាយរបស់អ្នករាល់គ្នាដែរ ហើយព្រះអង្គមិនរើសមុខអ្នកណាឡើយ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 រីឯបងប្អូនដែលជាម្ចាស់វិញ ចូរប្រព្រឹត្តចំពោះអ្នកបម្រើរបស់បងប្អូនបែបនោះដែរ គឺមិនត្រូវគំរាមកំហែងគេឡើយ។ តោងដឹងថា ទាំងពួកគេ ទាំងបងប្អូនមានម្ចាស់តែមួយនៅស្ថានបរមសុខ* ហើយព្រះអង្គមិនរើសមុខនរណាសោះឡើយ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ចៅហ្វាយរាល់គ្នាអើយ ចូរប្រព្រឹត្តនឹងបាវបំរើដូច្នោះដែរ ទាំងលែងគំហកកំហែងទៅ ដោយដឹងថា ចៅហ្វាយរបស់គេ ហើយរបស់អ្នករាល់គ្នាផង នោះទ្រង់គង់នៅស្ថានសួគ៌ ហើយទ្រង់មិនចេះរើសមុខអ្នកណាឡើយ។ 参见章节អាល់គីតាប9 រីឯបងប្អូនដែលជាម្ចាស់វិញ ចូរប្រព្រឹត្ដចំពោះអ្នកបម្រើរបស់បងប្អូនបែបនោះដែរ គឺមិនត្រូវគំរាមកំហែងគេឡើយ។ តោងដឹងថា ទាំងពួកគេ ទាំងបងប្អូនមានម្ចាស់តែមួយនៅសូរ៉កា ហើយទ្រង់មិនរើសមុខនរណាសោះឡើយ។ 参见章节 |
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “ដូច្នេះ យើងនឹងចូលមកជិតអ្នករាល់គ្នាដើម្បីជំនុំជម្រះ។ យើងនឹងធ្វើជាសាក្សីដ៏រហ័សរហួន ទាស់នឹងពួកគ្រូធ្មប់ ទាស់នឹងមនុស្សផិតក្បត់ ទាស់នឹងពួកអ្នកស្បថដោយកុហក ទាស់នឹងពួកអ្នកដែលសង្កត់សង្កិនលើថ្លៃឈ្នួលរបស់កូនឈ្នួល ស្ត្រីមេម៉ាយ និងកូនកំព្រា ព្រមទាំងទាស់នឹងពួកអ្នកដែលបង្វែរជនអន្តោប្រវេសន៍ចេញដោយមិនកោតខ្លាចយើងផង។
ឥឡូវនេះ ប្រសិនបើអ្នករាល់គ្នាប្រុងប្រៀបក្នុងពេលដែលឮសំឡេងស្នែង ខ្លុយ ពិណបុរាណ ចាប៉ី ពិណហាប ប៉ី និងគ្រឿងតន្ត្រីគ្រប់ប្រភេទ ដើម្បីក្រាបថ្វាយបង្គំរូបបដិមាករដែលយើងបានធ្វើនេះ នោះមិនអីទេ។ ប៉ុន្តែប្រសិនបើអ្នករាល់គ្នាមិនថ្វាយបង្គំទេ អ្នករាល់គ្នានឹងត្រូវបោះទៅកណ្ដាលឡភ្លើងដែលកំពុងឆេះនោះភ្លាម។ ចុះមានព្រះណាដែលអាចរំដោះអ្នករាល់គ្នាពីកណ្ដាប់ដៃរបស់យើងបាន?”។