សាស្តា 9:9 - ព្រះគម្ពីរខ្មែរសាកល9 ចូរសប្បាយរីករាយនឹងជីវិតរស់នៅជាមួយប្រពន្ធដែលអ្នកស្រឡាញ់ ក្នុងអស់ទាំងថ្ងៃនៃជីវិតដ៏ឥតន័យរបស់អ្នកដែលព្រះបានប្រទានដល់អ្នកនៅក្រោមថ្ងៃ គឺអស់ទាំងថ្ងៃដ៏ឥតន័យរបស់អ្នក។ ជាការពិត នេះជាចំណែករបស់អ្នកនៅក្នុងជីវិត និងនៅក្នុងការនឿយហត់របស់អ្នក ដែលអ្នកប្រឹងប្រែងធ្វើនៅក្រោមថ្ងៃ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ចូររស់នៅដោយអំណរ ជាមួយប្រពន្ធជាទីស្រឡាញ់របស់ឯងដរាប ពេលដែលឯងរស់នៅក្នុងជីវិតដ៏ឥតប្រយោជន៍ដែលព្រះអង្គបានប្រទានមកឯងនៅក្រោមថ្ងៃចុះ គឺគ្រប់មួយជីវិតឥតប្រយោជន៍របស់ឯង ដ្បិតនោះហើយជាចំណែករបស់ឯង នៅក្នុងជីវិតនេះ ហើយក្នុងការនឿយហត់ដែលឯងខំធ្វើនៅក្រោមថ្ងៃផង។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ចូររួមរស់យ៉ាងសប្បាយនឹងភរិយាដែលអ្នកស្រឡាញ់ ជារៀងរាល់ថ្ងៃ អស់មួយជីវិត គឺជីវិតឥតបានការ ដែលព្រះជាម្ចាស់ប្រទានឲ្យនៅលើផែនដី។ នេះហើយចំណែកដែលអ្នកទទួលនៅក្នុងជីវិត ក្នុងការងារដែលអ្នកធ្វើនៅក្រោមកម្ដៅថ្ងៃ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ចូររស់នៅដោយអំណរ ជាមួយនឹងប្រពន្ធជាទីស្រឡាញ់របស់ឯងដរាបពេលដែលឯងរស់នៅ ក្នុងជីវិតដ៏ឥតប្រយោជន៍នេះ ដែលទ្រង់បានប្រទានមកឯងនៅក្រោមថ្ងៃចុះ គឺគ្រប់មួយអាយុឥតប្រយោជន៍របស់ឯង ដ្បិតនោះហើយជាចំណែករបស់ឯង នៅក្នុងជីវិតនេះ ហើយក្នុងការនឿយហត់ដែលឯងខំធ្វើនៅក្រោមថ្ងៃផង 参见章节អាល់គីតាប9 ចូររួមរស់យ៉ាងសប្បាយនឹងភរិយាដែលអ្នកស្រឡាញ់ ជារៀងរាល់ថ្ងៃ អស់មួយជីវិត គឺជីវិតឥតបានការ ដែលអុលឡោះប្រទានឲ្យនៅលើផែនដី។ នេះហើយចំណែកដែលអ្នកទទួលនៅក្នុងជីវិត ក្នុងការងារដែលអ្នកធ្វើនៅក្រោមកំដៅថ្ងៃ។ 参见章节 |