សាស្តា 7:25 - ព្រះគម្ពីរខ្មែរសាកល25 ខ្ញុំបានបែរចិត្តខ្ញុំមក ដើម្បីយល់ សង្កេត ហើយស្វែងរកប្រាជ្ញា និងគោលការណ៍ ព្រមទាំងដើម្បីយល់ថាការអាក្រក់ជាសេចក្ដីល្ងីល្ងើ ហើយភាពល្ងង់ជាសេចក្ដីចម្កួត។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦25 ខ្ញុំក៏វិលមកផ្ចង់ចិត្តឲ្យបានដឹង ឲ្យស្វះស្វែង ហើយសួររកប្រាជ្ញា និងហេតុការផ្សេងៗ ហើយឲ្យបានដឹងថា អំពើអាក្រក់ជាសេចក្ដីល្ងីល្ងើ ហើយថា សេចក្ដីល្ងីល្ងើនោះជាសេចក្ដីចម្កួតផង។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥25 ខ្ញុំយកចិត្តទុកដាក់ស្វែងយល់ ខិតខំពិចារណា ព្រមទាំងស្វែងរកប្រាជ្ញា និងវិចារណញ្ញាណ។ ខ្ញុំក៏យល់ថាអំពើអាក្រក់ជាការឆោតល្ងង់ ហើយភាពល្ងីល្ងើជាការលេលាបំផុត។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤25 ដូច្នេះ យើងក៏វិលមកផ្ចង់ចិត្តឲ្យបានដឹង ឲ្យស្វះស្វែង ហើយសួររកប្រាជ្ញា នឹងហេតុការផ្សេងៗ ហើយឲ្យបានដឹងថា អំពើអាក្រក់ជាសេចក្ដីល្ងីល្ងើ ហើយថា សេចក្ដីល្ងីល្ងើនោះជាសេចក្ដីចំកួតផង 参见章节អាល់គីតាប25 ខ្ញុំយកចិត្តទុកដាក់ស្វែងយល់ ខិតខំពិចារណា ព្រមទាំងស្វែងរកប្រាជ្ញា និងគម្រោងការហ៍។ ខ្ញុំក៏យល់ថាអំពើអាក្រក់ជាការឆោតល្ងង់ ហើយភាពល្ងីល្ងើជាការលេលាបំផុត។ 参见章节 |