សាការី 7:11 - ព្រះគម្ពីរខ្មែរសាកល11 យ៉ាងណាមិញ គេមិនព្រមយកចិត្តទុកដាក់ឡើយ ក៏បែរស្មារឹងរូសដាក់ ហើយធ្វើឲ្យត្រចៀករបស់ខ្លួនធ្ងន់ មិនឲ្យឮ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ប៉ុន្តែ ពួកគេមិនស្តាប់តាមសោះ គេក៏ងាកមុខចេញ ហើយចុកត្រចៀក ដើម្បីមិនឲ្យឮ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 «ប៉ុន្តែ ពួកគេមិនព្រមយកចិត្តទុកដាក់ស្ដាប់ទេ ពួកគេមានចិត្តរឹងរូស ខ្ទប់ត្រចៀកធ្វើមិនដឹងមិនឮ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ប៉ុន្តែ គេមិនព្រមស្តាប់តាមសោះ ក៏គេចស្មាចេញ ហើយចុកត្រចៀក ដើម្បីមិនឲ្យឮវិញ 参见章节អាល់គីតាប11 «ប៉ុន្តែ ពួកគេមិនព្រមយកចិត្តទុកដាក់ស្ដាប់ទេ ពួកគេមានចិត្តរឹងរូស ខ្ទប់ត្រចៀកធ្វើមិនដឹងមិនឮ។ 参见章节 |
កុំឲ្យបានដូចជាដូនតារបស់អ្នករាល់គ្នា ដែលពួកព្យាការីពីមុនបានស្រែកហៅទៅពួកគាត់ថា: “ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះថា: ឥឡូវនេះ ចូរបែរចេញពីផ្លូវអាក្រក់របស់អ្នករាល់គ្នា និងទង្វើអាក្រក់របស់អ្នករាល់គ្នាចុះ” ប៉ុន្តែពួកគាត់មិនបានស្ដាប់តាម ឬយកចិត្តទុកដាក់នឹងយើងឡើយ។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា’។
យើងនឹងតម្រូវអ្នករាល់គ្នាសម្រាប់ដាវ នោះអ្នកទាំងអស់គ្នានឹងលុតចុះឲ្យកាប់សម្លាប់ ដ្បិតយើងបានហៅ ប៉ុន្តែអ្នករាល់គ្នាមិនឆ្លើយទេ យើងបាននិយាយ ប៉ុន្តែអ្នករាល់គ្នាមិនស្ដាប់តាមឡើយ ហើយអ្នករាល់គ្នាបានប្រព្រឹត្តអ្វីដែលអាក្រក់ក្នុងភ្នែករបស់យើង ក៏បានជ្រើសរើសអ្វីដែលយើងមិនពេញចិត្តផង”។