វិវរណៈ 16:7 - ព្រះគម្ពីរខ្មែរសាកល7 រួចមក ខ្ញុំឮអាសនាពោលថា៖ “មែនហើយ ព្រះអម្ចាស់ដែលជាព្រះដ៏មានព្រះចេស្ដាអើយ! ការជំនុំជម្រះរបស់ព្រះអង្គត្រឹមត្រូវ ហើយសុចរិតយុត្តិធម៌!”។ 参见章节Khmer Christian Bible7 នោះខ្ញុំឮកន្លែងថ្វាយតង្វាយនិយាយថា៖ «មែនហើយ ឱព្រះអម្ចាស់ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់អើយ! ការជំនុំជម្រះរបស់ព្រះអង្គពិតត្រង់ ហើយសុចរិត»។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ខ្ញុំឮអាសនាពោលថា៖ «មែនហើយ ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុតអើយ សេចក្ដីជំនុំជម្រះរបស់ព្រះអង្គសុទ្ធតែសុចរិត ហើយពិតត្រង់ទាំងអស់!»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ខ្ញុំឮសំឡេងមួយចេញពីអាសនៈមកថា៖ «ប្រាកដមែន! បពិត្រព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គវិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវ តាមយុត្តិធម៌ពិតមែនហើយ!»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 រួចខ្ញុំឮអាសនាទទួលថា មែនហើយ ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុតអើយ សេចក្ដីជំនុំជំរះរបស់ទ្រង់សុទ្ធតែសុចរិត ហើយពិតត្រង់ទាំងអស់។ 参见章节អាល់គីតាប7 ខ្ញុំឮសំឡេងមួយចេញពីអាសនៈមកថា៖ «ប្រាកដមែន! ឱអុលឡោះតាអាឡាជាម្ចាស់ដ៏មានអំណាចលើអ្វីៗទាំងអស់ ទ្រង់វិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវ តាមយុត្ដិធម៌ពិតមែនហើយ!»។ 参见章节 |