វិវរណៈ 11:17 - ព្រះគម្ពីរខ្មែរសាកល17 ដោយពោលថា៖ “ព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្ដា ជាព្រះដែលគង់នៅសព្វថ្ងៃ និងគង់នៅតាំងពីដើមអើយ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ! ដ្បិតព្រះអង្គបានទទួលព្រះចេស្ដាដ៏ធំឧត្ដមរបស់ព្រះអង្គ ហើយបានសោយរាជ្យ។ 参见章节Khmer Christian Bible17 ទាំងនិយាយថា៖ «ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ជាព្រះដែលគង់នៅសព្វថ្ងៃ និងគង់នៅតាំងពីដើមអើយ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ព្រោះព្រះអង្គបានយកអំណាចដ៏ធំឧត្ដមរបស់ព្រះអង្គ ហើយបានសោយរាជ្យ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 ទាំងពោលថា៖ «ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុតអើយ ព្រះអង្គដែលគង់នៅសព្វថ្ងៃ ហើយក៏គង់នៅតាំងតែពីដើមមក យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ព្រោះព្រះអង្គបានយកព្រះចេស្តាដ៏ធំរបស់ព្រះអង្គ ហើយចាប់ផ្ដើមសោយរាជ្យ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 ទាំងពោលថា៖ «បពិត្រព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គមានព្រះជន្មគង់នៅសព្វថ្ងៃនេះ ហើយក៏មានព្រះជន្មគង់នៅ តាំងពីដើមរៀងមកដែរ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ព្រោះព្រះអង្គបានយកឫទ្ធានុភាពដ៏ខ្លាំងក្លា របស់ព្រះអង្គ មកតាំងព្រះរាជ្យរបស់ព្រះអង្គឡើង។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 ទូលថា ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុត ដែលគង់នៅ ក៏បានគង់នៅតាំងតែពីដើម ហើយត្រូវយាងមកទៀតអើយ យើងខ្ញុំអរព្រះគុណដល់ទ្រង់ ព្រោះទ្រង់បានយកព្រះចេស្តាដ៏ធំរបស់ទ្រង់ ហើយបានសោយរាជ្យឡើង 参见章节អាល់គីតាប17 ទាំងពោលថា៖ «ឱអុលឡោះតាអាឡាជាម្ចាស់ ដ៏មានអំណាចលើអ្វីៗទាំងអស់អើយ ទ្រង់នៅសព្វថ្ងៃនេះ ហើយក៏នៅ តាំងពីដើមរៀងមកដែរ! យើងខ្ញុំសូមអរគុណទ្រង់ ព្រោះទ្រង់បានយកអំណាចដ៏ខ្លាំងក្លា របស់ទ្រង់ មកតាំងរាជ្យរបស់ទ្រង់ឡើង។ 参见章节 |
ពេលនោះ ព្រះយេស៊ូវទ្រង់ត្រេកអរដោយព្រះវិញ្ញាណដ៏វិសុទ្ធ ក៏មានបន្ទូលថា៖“ព្រះបិតាជាព្រះអម្ចាស់នៃមេឃ និងផែនដីអើយ! ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ពីព្រោះព្រះអង្គបានលាក់សេចក្ដីទាំងនេះពីអ្នកមានប្រាជ្ញា និងអ្នកមានចំណេះដឹង គឺព្រះអង្គបានសម្ដែងសេចក្ដីទាំងនេះដល់កូនក្មេងវិញ។ មែនហើយ ព្រះបិតាអើយ! ដ្បិតព្រះអង្គបានសព្វព្រះហឫទ័យយ៉ាងដូច្នេះ”។