វិវរណៈ 1:8 - ព្រះគម្ពីរខ្មែរសាកល8 ព្រះអម្ចាស់ដ៏ជាព្រះ មានបន្ទូលថា៖ “យើងជា ‘អាលផា’ និងជា ‘អូមេកា’ ជាព្រះដ៏មានព្រះចេស្ដា ដែលមាននៅសព្វថ្ងៃ មាននៅតាំងពីដើម ហើយដែលត្រូវយាងមក”។ 参见章节Khmer Christian Bible8 ព្រះអម្ចាស់ដ៏ជាព្រះដែលគង់នៅសព្វថ្ងៃ គង់នៅតាំងពីដើម ហើយដែលត្រូវយាងមក គឺព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គមានបន្ទូលថា៖ «យើងជាអាល់ផា និងជាអូមេកា»។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ព្រះអម្ចាស់ជាព្រះ ដែលគង់នៅសព្វថ្ងៃ ក៏គង់នៅពីដើម ហើយដែលត្រូវយាងមក ជាព្រះដ៏មានព្រះចេស្តាបំផុត ព្រះអង្គមានព្រះបន្ទូលថា៖ «យើងជាអាលផា និងជាអូមេកា»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ព្រះជាអម្ចាស់ដែលមានព្រះជន្មគង់នៅសព្វថ្ងៃ គង់នៅពីដើម ហើយកំពុងតែយាងមក គឺព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងជាអាល់ផា និងជាអូមេកា» ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ព្រះអម្ចាស់ដ៏ជាព្រះ ដែលទ្រង់គង់នៅ ក៏គង់នៅតាំងតែពីដើម ហើយត្រូវយាងមកទៀត គឺជាព្រះដ៏មានព្រះចេស្តាបំផុត ទ្រង់មានបន្ទូលថា អញជាអាលផា នឹងជាអូមេកា គឺជាដើម ហើយជាចុង។ 参见章节អាល់គីតាប8 អុលឡោះតាអាឡាជាម្ចាស់ដែលនៅសព្វថ្ងៃនៅពីដើមហើយកំពុងតែមក គឺម្ចាស់ដ៏មានអំណាចលើអ្វីៗទាំងអស់ទ្រង់មានបន្ទូលថា៖ «យើងជាអាល់ផា និងជាអូមេកា»។ 参见章节 |
នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៖ “អ្នករាល់គ្នាជាសាក្សីរបស់យើង និងជាអ្នកបម្រើរបស់យើងដែលយើងបានជ្រើសរើស ដើម្បីឲ្យអ្នករាល់គ្នាបានស្គាល់ និងជឿលើយើង ព្រមទាំងដើម្បីឲ្យយល់ច្បាស់ថា គឺយើងហ្នឹងហើយ ជាព្រះអង្គនោះ; មុនយើង គ្មានព្រះណាត្រូវបានសូនឡើងទេ ហើយក្រោយយើង ក៏មិនមានដែរ។