លោកុប្បត្តិ 50:5 - ព្រះគម្ពីរខ្មែរសាកល5 ‘ឪពុករបស់ខ្ញុំព្រះបាទបានឲ្យខ្ញុំព្រះបាទស្បថថា: “មើល៍! យើងជិតស្លាប់ហើយ។ ឯងត្រូវបញ្ចុះយើងក្នុងផ្នូរដែលយើងបានដាប់លុងសម្រាប់ខ្លួនឯងនៅដែនដីកាណាន”។ ដូច្នេះឥឡូវនេះ សូមឲ្យខ្ញុំព្រះបាទឡើងទៅបញ្ចុះឪពុករបស់ខ្ញុំព្រះបាទផង រួចខ្ញុំព្រះបាទនឹងត្រឡប់មកវិញ’”។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ឪពុករបស់ទូលបង្គំបានឲ្យទូលបង្គំស្បថថា "ពុកជិតស្លាប់ហើយ កូនត្រូវបញ្ចុះសពពុកនៅក្នុងផ្នូរ ដែលពុកបានជីកសម្រាប់ពុកនៅស្រុកកាណាន"។ ដូច្នេះ ឥឡូវនេះ សូមអនុញ្ញាតឲ្យទូលបង្គំបានឡើងទៅបញ្ចុះសពឪពុកទូលបង្គំផង រួចទូលបង្គំនឹងវិលត្រឡប់មកវិញ»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ឪពុកទូលបង្គំបានសុំឲ្យទូលបង្គំស្បថថា “ពុកជិតស្លាប់ហើយ! កាលណាពុកស្លាប់ កូនត្រូវបញ្ចុះសពពុកក្នុងផ្នូរ ដែលពុកបានរៀបចំទុកនៅស្រុកកាណាន”។ ដូច្នេះ ទូលបង្គំសូមអនុញ្ញាតធ្វើដំណើរទៅបញ្ចុះសពឪពុក រួចហើយទូលបង្គំវិលត្រឡប់មកវិញ»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ឪពុកយើងបានឲ្យយើងស្បថដោយថា មើល អញត្រូវស្លាប់ ចូរឯងកប់សពអញនៅក្នុងផ្នូររបស់អញ ដែលអញបានជីកសំរាប់អញនៅស្រុកកាណាន ដូច្នេះ សូមទ្រង់អនុញ្ញាតឲ្យយើងបានឡើងទៅ កប់ខ្មោចរបស់ឪពុកយើងឥឡូវ រួចយើងនឹងវិលត្រឡប់មកវិញ 参见章节អាល់គីតាប5 ឪពុកខ្ញុំបានសុំឲ្យខ្ញុំស្បថថា “ពុកជិតស្លាប់ហើយ! កាលណាពុកស្លាប់កូនត្រូវបញ្ចុះសពពុកក្នុងផ្នូរ ដែលពុកបានរៀបចំទុកនៅស្រុកកាណាន”។ ដូច្នេះ ខ្ញុំសូមអនុញ្ញាតធ្វើដំណើរទៅបញ្ចុះសពឪពុក រួចហើយខ្ញុំវិលត្រឡប់មកវិញ»។ 参见章节 |