លោកុប្បត្តិ 39:1 - ព្រះគម្ពីរខ្មែរសាកល1 យ៉ូសែបត្រូវគេនាំចុះទៅអេហ្ស៊ីប ហើយជនជាតិអេហ្ស៊ីបម្នាក់ឈ្មោះប៉ូទីផារជាមន្ត្រីរបស់ផារ៉ោន និងជាមេបញ្ជាការកងរក្សាអង្គ បានទិញគាត់ពីដៃរបស់ពួកជនជាតិអ៊ីសម៉ាអែលដែលបាននាំគាត់ចុះមកទីនោះ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 រីឯយ៉ូសែប គេបាននាំគាត់ទៅដល់ស្រុកអេស៊ីព្ទ ហើយមានមន្ត្រីសាសន៍អេស៊ីព្ទម្នាក់ ឈ្មោះប៉ូទីផារ ជាមេកងរក្សាស្តេចរបស់ផារ៉ោន បានទិញគាត់ពីពួកអ៊ីសម៉ាអែល ដែលនាំចុះមកស្រុកនោះ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ជនជាតិអ៊ីស្មាអែលបាននាំយ៉ូសែបចុះទៅស្រុកអេស៊ីប ហើយលក់លោកឲ្យជនជាតិអេស៊ីបម្នាក់ ឈ្មោះប៉ូទីផារ ជាមន្ត្រីរបស់ព្រះចៅផារ៉ោន និងជាមេបញ្ជាការកងរក្សាស្ដេច។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 រីឯយ៉ូសែប គេក៏នាំគាត់ទៅឯស្រុកអេស៊ីព្ទ ហើយមានមេទ័ពសាសន៍អេស៊ីព្ទម្នាក់ឈ្មោះ ប៉ូទីផារ ជាមេក្រុមរក្សាអង្គរបស់ផារ៉ោន លោកទិញគាត់ពីដៃនៃពួកអ៊ីសម៉ាអែលដែលនាំចុះមកស្រុកនោះ 参见章节អាល់គីតាប1 ជនជាតិអ៊ីស្មាអែលបាននាំយូសុះចុះទៅស្រុកអេស៊ីប ហើយលក់គាត់ឲ្យជនជាតិអេស៊ីបម្នាក់ ឈ្មោះប៉ូទីផារ ជាមន្ត្រីរបស់ស្តេចហ្វៀរ៉អ៊ូន និងជាមេបញ្ជាការកងរក្សាស្តេច។ 参见章节 |