| លោកុប្បត្តិ 3:14 - ព្រះគម្ពីរខ្មែរសាកល14 ព្រះយេហូវ៉ាដ៏ជាព្រះមានបន្ទូលនឹងពស់ថា៖ “ដោយព្រោះឯងបានធ្វើដូច្នេះ ឯងត្រូវបណ្ដាសាលើសជាងសត្វស្រុកទាំងអស់ ក៏លើសជាងសត្វព្រៃទាំងអស់នៃទីវាលដែរ គឺឯងត្រូវលូននឹងពោះឯង ហើយឯងត្រូវស៊ីធូលីដី ក្នុងអស់ទាំងថ្ងៃនៃជីវិតរបស់ឯង។参见章节 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះបន្ទូលទៅពស់ថា៖ «ដោយព្រោះឯងបានធ្វើដូច្នេះ ក្នុងចំណោមសត្វស្រុក និងសត្វព្រៃទាំងអស់ ឯងជាសត្វត្រូវបណ្ដាសាហើយ គឺឯងត្រូវលូនតែនឹងពោះ ហើយត្រូវស៊ីធូលីដីអស់មួយជីវិត។参见章节 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ព្រះជាអម្ចាស់មានព្រះបន្ទូលមកសត្វពស់ថា៖ «ដោយឯងបានធ្វើដូច្នេះ ក្នុងបណ្ដាសត្វស្រុក សត្វព្រៃទាំងប៉ុន្មាន ឯងនឹងត្រូវបណ្ដាសាហើយ។ ឯងត្រូវតែលូននឹងពោះ ហើយស៊ីតែធូលីដីអស់មួយជីវិត។参见章节 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលទៅពស់ថា ដោយព្រោះឯងបានធ្វើដូច្នេះ នោះនៅក្នុងអស់ទាំងពួកសត្វស្រុក សត្វព្រៃ ឯងជាសត្វត្រូវបណ្តាសាហើយ គឺឯងត្រូវលូនតែនឹងពោះ ហើយត្រូវស៊ីធូលីដីអស់១ជីវិត参见章节 អាល់គីតាប14 អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលមកសត្វពស់ថា៖ «ដោយឯងបានធ្វើដូច្នេះ ក្នុងបណ្តាសត្វស្រុក សត្វព្រៃទាំងប៉ុន្មាន ឯងនឹងត្រូវបណ្តាសាហើយ។ ឯងត្រូវតែលូននឹងពោះ ហើយស៊ីតែធូលីដី អស់មួយជីវិត។参见章节 |