លោកុប្បត្តិ 11:4 - ព្រះគម្ពីរខ្មែរសាកល4 បន្ទាប់មក ពួកគេនិយាយថា៖ “មក៍! យើងនាំគ្នាសង់ទីក្រុងមួយ និងប៉មមួយដែលមានកំពូលដល់មេឃសម្រាប់យើង ដើម្បីសាងកេរ្តិ៍ឈ្មោះសម្រាប់យើង ក្រែងលោយើងបានបែកខ្ញែកគ្នាលើផ្ទៃផែនដីទាំងមូល”។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 បន្ទាប់មក គេពោលថា៖ «មកយើង សង់ទីក្រុងមួយសម្រាប់យើង និងប៉មមួយដែលខ្ពស់ដល់មេឃ ដើម្បីឲ្យយើងបានកេរ្តិ៍ឈ្មោះ ក្រែងយើងត្រូវខ្ចាត់ខ្ចាយទៅពាសពេញលើផែនដី»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 បន្ទាប់មក គេពោលថា៖ «តោះយើងនាំគ្នាសង់ក្រុងមួយ និងប្រាសាទមួយ ដែលមានកំពូលខ្ពស់ដល់មេឃ ដើម្បីឲ្យយើងមានឈ្មោះល្បី ហើយយើងនឹងមិនបែកខ្ញែកគ្នាទៅពាសពេញលើផែនដីឡើយ»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 រួចនិយាយគ្នាថា ចូរយើងសង់ទីក្រុង១សំរាប់យើង នឹងប៉ម១ដែលខ្ពស់ដល់ផ្ទៃមេឃ ដើម្បីឲ្យយើងបានកេរ្តិ៍ឈ្មោះ ក្រែងយើងរាល់គ្នាត្រូវខ្ចាត់ខ្ចាយទៅគ្រប់លើផែនដីទៅ 参见章节អាល់គីតាប4 បន្ទាប់មក គេពោលថា៖ «តោះយើងនាំគ្នាសង់ក្រុងមួយ និងប៉មមួយ ដែលមានកំពូលខ្ពស់ដល់មេឃ ដើម្បីឲ្យយើងមានឈ្មោះល្បី ហើយយើងនឹងមិនបែកខ្ញែកគ្នា ទៅពាសពេញលើផែនដីឡើយ»។ 参见章节 |
ដូច្នេះ ព្រះរាជាអើយ សូមឲ្យសេចក្ដីប្រឹក្សារបស់ខ្ញុំព្រះបាទបានគាប់ព្រះទ័យដល់ព្រះករុណាផង គឺសូមព្រះករុណាផ្ដាច់បាបរបស់ព្រះករុណាចេញដោយការអនុវត្តសេចក្ដីយុត្តិធម៌ ព្រមទាំងផ្ដាច់អំពើទុច្ចរិតរបស់ព្រះករុណាចេញដោយមេត្តាដល់អ្នកដែលរងទុក្ខ ក្រែងលោសេចក្ដីសុខស្រួលរបស់ព្រះករុណាបានយូរអង្វែង”។