យ៉ូហាន 18:35 - ព្រះគម្ពីរខ្មែរសាកល35 ពីឡាត់មានប្រសាសន៍ថា៖ “តើខ្ញុំជាជនជាតិយូដាឬ? ជនជាតិរបស់អ្នកផ្ទាល់ និងពួកនាយកបូជាចារ្យទេតើ ដែលប្រគល់អ្នកមកខ្ញុំ។ តើអ្នកបានធ្វើអ្វី?”។ 参见章节Khmer Christian Bible35 លោកពីឡាត់ឆ្លើយថា៖ «តើខ្ញុំជាជនជាតិយូដាឬអី? ពួកជនរួមជាតិរបស់អ្នក និងពួកសម្តេចសង្ឃបានបញ្ជូនអ្នកឲ្យខ្ញុំ តើអ្នកបានធ្វើអ្វីឬ?» 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦35 លោកពីឡាត់ឆ្លើយថា៖ «តើខ្ញុំជាសាសន៍យូដាឬ? គឺសាសន៍របស់អ្នកឯង និងពួកសង្គ្រាជទេតើ ដែលបញ្ជូនអ្នកមកខ្ញុំ។ តើអ្នកបានធ្វើអ្វីខ្លះ?» 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥35 លោកពីឡាតតបវិញថា៖ «ខ្ញុំមិនមែនជាជនជាតិយូដាទេ! គឺជនជាតិរបស់អ្នក និងពួកនាយកបូជាចារ្យទេតើ ដែលបានបញ្ជូនអ្នកមកខ្ញុំ តើអ្នកបានធ្វើអ្វី?»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤35 លោកពីឡាត់ឆ្លើយថា តើខ្ញុំជាសាសន៍យូដាឬអី គឺសាសន៍របស់អ្នកឯង នឹងពួកសង្គ្រាជទេតើ ដែលបញ្ជូនអ្នកមកខ្ញុំ ចុះអ្នកបានធ្វើអ្វី 参见章节អាល់គីតាប35 លោកពីឡាតតបវិញថា៖ «ខ្ញុំមិនមែនជាជនជាតិយូដាទេ! គឺជនជាតិរបស់អ្នក និងពួកអ៊ីមុាំទេតើ ដែលបានបញ្ជូនអ្នកមកខ្ញុំ តើអ្នកបានធ្វើអ្វី?»។ 参见章节 |