យ៉ូហាន 1:48 - ព្រះគម្ពីរខ្មែរសាកល48 ណាថាណែលទូលព្រះអង្គថា៖ “តើលោកស្គាល់ខ្ញុំយ៉ាងដូចម្ដេច?”។ ព្រះយេស៊ូវមានបន្ទូលតបនឹងគាត់ថា៖“មុនភីលីពបានហៅអ្នក ខ្ញុំឃើញអ្នកនៅក្រោមដើមល្វាហើយ”។ 参见章节Khmer Christian Bible48 លោកណាថាណែលទូលសួរព្រះអង្គថា៖ «តើលោកស្គាល់ខ្ញុំយ៉ាងដូចម្ដេច?» ព្រះយេស៊ូឆ្លើយថា៖ «មុនពេលភីលីពហៅអ្នក ខ្ញុំបានឃើញអ្នកនៅក្រោមដើមល្វារួចទៅហើយ»។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦48 ណាថាណែលទូលសួរព្រះអង្គថា៖ «តើលោកស្គាល់ខ្ញុំពីអង្កាល់?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ខ្ញុំបានឃើញអ្នកនៅក្រោមដើមល្វា មុនភីលីពហៅអ្នកទៅទៀត»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥48 លោកណាថាណែលទូលសួរព្រះអង្គថា៖ «តើលោកគ្រូដែលស្គាល់ខ្ញុំពីអង្កាល់?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំបានឃើញអ្នក កាលអ្នកនៅក្រោមដើមឧទុម្ពរ មុនភីលីពហៅអ្នកទៅទៀត»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤48 នោះណាថាណែលទូលសួរថា លោកស្គាល់ខ្ញុំពីណាមក ព្រះយេស៊ូវមានបន្ទូលឆ្លើយថា មុនដែលភីលីពហៅមក កាលអ្នកនៅក្រោមដើមល្វានៅឡើយ នោះខ្ញុំបានឃើញហើយ 参见章节អាល់គីតាប48 លោកណាថាណែលសួរអ៊ីសាថា៖ «តើតួនដែលស្គាល់ខ្ញុំពីអង្កាល់?»។ អ៊ីសាឆ្លើយថា៖ «ខ្ញុំបានឃើញអ្នក កាលអ្នកនៅក្រោមដើមឧទុម្ពរ មុនភីលីពហៅអ្នកទៅទៀត»។ 参见章节 |