ម៉ាថាយ 5:11 - ព្រះគម្ពីរខ្មែរសាកល11 “អ្នករាល់គ្នាមានពរហើយ នៅពេលគេត្មះតិះដៀល បៀតបៀន និងនិយាយអាក្រក់គ្រប់យ៉ាងដោយភូតភរទាស់នឹងអ្នករាល់គ្នា ដោយសារតែខ្ញុំ។ 参见章节Khmer Christian Bible11 អ្នករាល់គ្នាមានពរហើយ ក្នុងកាលដែលគេជេរ បៀតបៀន និយាយអាក្រក់បង្ខូចអ្នករាល់គ្នាគ្រប់បែបយ៉ាងដោយព្រោះខ្ញុំ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 អ្នករាល់គ្នាមានពរ ក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្តីអាក្រក់ ទាស់នឹងអ្នករាល់គ្នាដោយព្រោះខ្ញុំ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ប្រសិនបើមានគេត្មះតិះដៀល បៀតបៀន និងមានគេនិយាយអាក្រក់គ្រប់យ៉ាង បង្ខូចឈ្មោះអ្នករាល់គ្នា ព្រោះតែខ្ញុំ នោះអ្នករាល់គ្នាមានសុភមង្គលហើយ! 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 អ្នករាល់គ្នាមានពរ ក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្ដីអាក្រក់ ពីអ្នករាល់គ្នា ដោយព្រោះខ្ញុំ 参见章节អាល់គីតាប11 ប្រសិនបើមានគេត្មះតិះដៀល បៀតបៀន និងមានគេនិយាយអាក្រក់គ្រប់យ៉ាង បង្ខូចឈ្មោះអ្នករាល់គ្នា ព្រោះតែខ្ញុំ នោះអ្នករាល់គ្នាមានសុភមង្គលហើយ! 参见章节 |
ពួកអ្នកដែលញាប់ញ័រចំពោះព្រះបន្ទូលរបស់ព្រះអង្គអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាចុះ! ព្រះអង្គមានបន្ទូលថា៖ “បងប្អូនរបស់អ្នករាល់គ្នាដែលស្អប់អ្នករាល់គ្នា ជាអ្នកដែលកាត់អ្នករាល់គ្នាចេញដោយព្រោះនាមរបស់យើង ពួកគេបាននិយាយថា: ‘សូមឲ្យព្រះយេហូវ៉ាទទួលការលើកតម្កើងសិរីរុងរឿង ដើម្បីឲ្យពួកយើងបានឃើញអំណររបស់ពួកឯងផង!’ ប៉ុន្តែពួកគេនឹងអាម៉ាស់មុខវិញ”។