ម៉ាកុស 14:45 - ព្រះគម្ពីរខ្មែរសាកល45 នៅពេលមកដល់ យូដាសក៏ចូលទៅជិតព្រះអង្គភ្លាម ទូលថា៖ “រ៉ាប៊ី!” រួចថើបព្រះអង្គ។ 参见章节Khmer Christian Bible45 គាត់ចូលមកភ្លាម ក៏ចូលទៅជិតព្រះអង្គទាំងទូលថា៖ «លោកគ្រូ» រួចក៏ថើបព្រះអង្គ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦45 ពេលគាត់មកដល់ គាត់ចូលទៅរកព្រះអង្គភា្លម ដោយទូលថា៖ «រ៉ាប៊ី!» រួចគាត់ថើបព្រះអង្គ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥45 កាលមកដល់ភ្លាម យូដាសដើរតម្រង់មករកព្រះយេស៊ូ ពោលថា៖ «លោកគ្រូ!» រួចគាត់ថើបព្រះអង្គ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤45 កាលគេបានមកដល់ នោះវាចូលទៅឯទ្រង់ភ្លាម ដោយទូលថា លោកគ្រូៗអើយ ហើយក៏ថើបទ្រង់ 参见章节អាល់គីតាប45 កាលមកដល់ភ្លាម យូដាសដើរតម្រង់មករកអ៊ីសា ពោលថា៖ «តួន!» រួចគាត់ថើបអ៊ីសា 参见章节 |
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលនឹងអ្នករាល់គ្នាថា៖ “ពួកបូជាចារ្យដែលមើលងាយនាមរបស់យើងអើយ! កូនតែងតែគោរពឪពុក ហើយបាវបម្រើក៏គោរពចៅហ្វាយរបស់ខ្លួនដែរ។ ប្រសិនបើយើងជាឪពុក ចុះការគោរពចំពោះយើងនៅឯណា? ប្រសិនបើយើងជាចៅហ្វាយ ចុះការខ្លាចក្រែងចំពោះយើងនៅឯណា? ប៉ុន្តែអ្នករាល់គ្នាសួរថា: ‘តើយើងខ្ញុំបានមើលងាយព្រះនាមរបស់ព្រះអង្គយ៉ាងដូចម្ដេច?’។