ម៉ាកុស 12:32 - ព្រះគម្ពីរខ្មែរសាកល32 គ្រូវិន័យនោះទូលព្រះអង្គថា៖ “ត្រូវហើយ លោកគ្រូ! លោកគ្រូនិយាយពិតថា មានព្រះតែមួយអង្គគត់ ហើយក្រៅពីព្រះអង្គ គ្មានព្រះណាទៀតឡើយ។ 参见章节Khmer Christian Bible32 គ្រូវិន័យនោះទូលព្រះអង្គថា៖ «លោកគ្រូ ជាការពិត និងត្រឹមត្រូវណាស់ ដែលលោកនិយាយថា ព្រះជាម្ចាស់មានតែមួយអង្គគត់ ហើយគ្មានព្រះឯណាទៀតក្រៅពីព្រះអង្គឡើយ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦32 អាចារ្យនោះក៏ទូលព្រះអង្គថា៖ «ពិតហើយ លោកគ្រូ លោកមានប្រសាសន៍ត្រូវណាស់ថា ព្រះអង្គជាព្រះតែមួយព្រះអង្គគត់ ហើយក្រៅពីព្រះអង្គ គ្មានព្រះឯណាទៀតសោះ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥32 អាចារ្យនោះទូលព្រះអង្គថា៖ «លោកគ្រូ លោកមានប្រសាសន៍ត្រូវណាស់ ហើយពិតផង។ មានព្រះជាម្ចាស់តែមួយព្រះអង្គគត់ ក្រៅពីព្រះអង្គ គ្មានព្រះឯណាទៀតឡើយ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤32 អាចារ្យនោះក៏ទូលទ្រង់ថា មែនហើយ លោកគ្រូ លោកមានប្រសាសន៍ត្រូវណាស់ថា មានព្រះតែ១ ហើយក្រៅពីទ្រង់ គ្មានព្រះណាទៀតសោះ 参见章节អាល់គីតាប32 តួននោះជម្រាបអ៊ីសាថា៖ «តួនមានប្រសាសន៍ត្រូវណាស់ ហើយពិតផង។ មានអុលឡោះតែមួយគត់ ក្រៅពីអុលឡោះ គ្មានម្ចាស់ឯណាទៀតឡើយ។ 参见章节 |
ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “ផលពីការនឿយហត់របស់អេហ្ស៊ីប និងកម្រៃរបស់អេត្យូពី ព្រមទាំងជនជាតិសាបាជាមនុស្សមានមាឌធំ នឹងឆ្លងមកឯអ្នក ក៏នឹងទៅជារបស់អ្នក។ ពួកគេនឹងទៅតាមអ្នក ពួកគេនឹងឆ្លងមកទាំងជាប់ច្រវាក់ ហើយក្រាបចុះនៅចំពោះអ្នក ទាំងសារភាពដល់អ្នកថា: ‘ព្រះគង់នៅក្នុងអ្នកជាប្រាកដ! គ្មានអ្នកណាទៀតឡើយ! គ្មានព្រះណាឡើយ!’”។