| ទំនុកតម្កើង 71:19 - ព្រះគម្ពីរខ្មែរសាកល19 ឱព្រះអើយ សេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គខ្ពស់ដល់ស្ថានដ៏ខ្ពស់; ព្រះអង្គបានធ្វើកិច្ចការដ៏ធំឧត្ដម! ឱព្រះអើយ តើមានអ្នកណាដូចព្រះអង្គ?参见章节 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 ឱព្រះអើយ សេចក្ដីសុចរិតរបស់ព្រះអង្គ ខ្ពស់ដល់ផ្ទៃមេឃ ព្រះអង្គបានធ្វើការដ៏ធំអស្ចារ្យជាច្រើន ឱព្រះអើយ តើមានអ្នកណាដូចព្រះអង្គ?参见章节 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 ព្រះជាម្ចាស់អើយ ព្រះហឫទ័យសុចរិតរបស់ព្រះអង្គ ខ្ពស់ពន់ពេកណាស់ ដ្បិតព្រះអង្គបានធ្វើការដ៏ធំអស្ចារ្យជាច្រើន ព្រះជាម្ចាស់អើយ គ្មាននរណាអាចផ្ទឹមស្មើនឹងព្រះអង្គបានឡើយ!参见章节 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 ឯសេចក្ដីសុចរិតរបស់ទ្រង់ ឱព្រះអង្គអើយ នោះខ្ពស់ណាស់ ចំណែកឯទ្រង់ដែលបានធ្វើការយ៉ាងធំ ឱព្រះអង្គអើយ តើមានអ្នកណាដូចទ្រង់។参见章节 អាល់គីតាប19 អុលឡោះអើយ ចិត្តសុចរិតរបស់ទ្រង់ខ្ពស់ពន់ពេកណាស់ ដ្បិតទ្រង់បានធ្វើការដ៏ធំអស្ចារ្យជាច្រើន អុលឡោះអើយ គ្មាននរណាអាចផ្ទឹមស្មើនឹងទ្រង់បានឡើយ!参见章节 |