ទំនុកតម្កើង 70:4 - ព្រះគម្ពីរខ្មែរសាកល4 សូមឲ្យអស់អ្នកដែលស្វែងរកព្រះអង្គបានរីករាយ និងអរសប្បាយក្នុងព្រះអង្គ សូមឲ្យអ្នកដែលស្រឡាញ់សេចក្ដីសង្គ្រោះរបស់ព្រះអង្គនិយាយជានិច្ចថា៖ “សូមឲ្យព្រះត្រូវបានលើកតម្កើង!”។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 សូមឲ្យអស់អ្នកដែលស្វែងរកព្រះអង្គ មានចិត្តត្រេកអរ ហើយរីករាយក្នុងព្រះអង្គ សូមឲ្យអស់អ្នកដែលស្រឡាញ់ ការសង្គ្រោះរបស់ព្រះអង្គ ពោលជានិច្ចថា «ព្រះធំអស្ចារ្យ!» 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 រីឯអស់អ្នកដែលស្វែងរកព្រះអង្គវិញ សូមឲ្យគេបានសប្បាយរីករាយ រួមជាមួយព្រះអង្គ សូមឲ្យអស់អ្នកដែលស្រឡាញ់ ការសង្គ្រោះរបស់ព្រះអង្គ អាចថ្លែងឥតឈប់ឈរថា «សូមលើកតម្កើងព្រះជាម្ចាស់!» 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 សូមឲ្យអស់អ្នកដែលស្វែងរកទ្រង់បានរីករាយ ហើយមានសេចក្ដីអំណរចំពោះទ្រង់ ហើយឲ្យពួកអ្នកដែលស្រឡាញ់សេចក្ដីសង្គ្រោះនៃទ្រង់ បានពោលជានិច្ចថា សូមឲ្យព្រះបានលើកដំកើងឡើង 参见章节អាល់គីតាប4 រីឯអស់អ្នកដែលស្វែងរកទ្រង់វិញ សូមឲ្យគេបានសប្បាយរីករាយ រួមជាមួយទ្រង់ សូមឲ្យអស់អ្នកដែលស្រឡាញ់ ការសង្គ្រោះរបស់ទ្រង់ អាចថ្លែងឥតឈប់ឈរថា «សូមលើកតម្កើងអុលឡោះ!» 参见章节 |
ខ្ញុំនឹងរីករាយយ៉ាងខ្លាំងនឹងព្រះយេហូវ៉ា ព្រលឹងរបស់ខ្ញុំនឹងត្រេកអរនឹងព្រះរបស់ខ្ញុំ ពីព្រោះព្រះអង្គបានស្លៀកពាក់ឲ្យខ្ញុំដោយសម្លៀកបំពាក់នៃសេចក្ដីសង្គ្រោះ ព្រះអង្គបានឃ្លុំខ្ញុំដោយអាវវែងនៃសេចក្ដីសុចរិត ដូចជាកូនកំលោះដែលពាក់ឈ្នួតស្អាតបែបបូជាចារ្យ ដូចជាកូនក្រមុំដែលតែងខ្លួនដោយគ្រឿងអលង្ការរបស់ខ្លួន។