ទំនុកតម្កើង 65:9 - ព្រះគម្ពីរខ្មែរសាកល9 ព្រះអង្គមើលថែផែនដី ហើយស្រោចស្រពវា ក៏ធ្វើឲ្យវាមានជីជាតិយ៉ាងសម្បូរហូររហៀរ; ទន្លេរបស់ព្រះពេញដោយទឹក។ ព្រះអង្គរៀបចំឲ្យមានស្រូវសម្រាប់មនុស្ស ដ្បិតព្រះអង្គបានរៀបចំផែនដីយ៉ាងដូច្នេះ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ព្រះអង្គថែរក្សាផែនដី ហើយក៏ស្រោចស្រព ព្រះអង្គធ្វើឲ្យផែនដីមានភោគផល សម្បូរហូររហៀរ ទន្លេរបស់ព្រះមានពោរពេញទៅដោយទឹក ព្រះអង្គផ្គត់ផ្គង់ឲ្យគេមានស្រូវ ដ្បិតព្រះអង្គបានរៀបចំផែនដីមកដូច្នេះ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ព្រះអង្គថែទាំផែនដី ដោយប្រទានឲ្យផែនដីមានទឹកដ៏បរិបូណ៌ ព្រះអង្គប្រទានឲ្យផែនដីមានភោគផល ដ៏សម្បូណ៌ហូរហៀរ ជ្រលងដងអូរបស់ព្រះអង្គ មានពោរពេញទៅដោយទឹក ព្រះអង្គប្រទានស្រូវឲ្យមនុស្សលោក ដោយរៀបចំដូចតទៅនេះ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ទ្រង់ក៏ថែរក្សា ហើយស្រោចស្រប់ផែនដី ព្រមទាំងធ្វើឲ្យមានផលកាន់តែច្រើនឡើង ដោយទន្លេនៃព្រះមានទឹកពេញ រួចទ្រង់ផ្គត់ផ្គង់ឲ្យមានស្រូវ ដោយរៀបចំផែនដីយ៉ាងនោះ 参见章节អាល់គីតាប9 ទ្រង់ថែទាំផែនដី ដោយប្រទានឲ្យផែនដីមានទឹកដ៏បរិបូណ៌ ទ្រង់ប្រទានឲ្យផែនដីមានភោគផល ដ៏សម្បូណ៌ហូរហៀរ ជ្រលងដងអូរបស់ទ្រង់ មានពោរពេញទៅដោយទឹក ទ្រង់ប្រទានស្រូវឲ្យមនុស្សលោក ដោយរៀបចំដូចតទៅនេះ 参见章节 |