ទំនុកតម្កើង 65:5 - ព្រះគម្ពីរខ្មែរសាកល5 ព្រះនៃសេចក្ដីសង្គ្រោះរបស់យើងខ្ញុំអើយ ព្រះអង្គទ្រង់ឆ្លើយនឹងយើងខ្ញុំដោយការដ៏គួរឲ្យស្ញែងខ្លាច ក្នុងសេចក្ដីសុចរិតយុត្តិធម៌ ព្រះអង្គជាសេចក្ដីសង្ឃឹមដល់អស់ទាំងចុងបំផុតនៃផែនដី និងសមុទ្រដ៏ឆ្ងាយបំផុត! 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ឱព្រះនៃការសង្គ្រោះរបស់យើងខ្ញុំអើយ ព្រះអង្គឆ្លើយតបយើងខ្ញុំ ដោយឫទ្ធិបារមីគួរឲ្យស្ញែងខ្លាច និងដោយសេចក្ដីសុចរិត ព្រះអង្គជាសេចក្ដីសង្ឃឹម ដល់អស់ទាំងចុងបំផុតផែនដី និងដល់ចុងសមុទ្រនៅទីឆ្ងាយ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះយើងខ្ញុំអើយ ព្រះអង្គប្រកបដោយសេចក្ដីសុចរិត ព្រះអង្គបានឆ្លើយតបមកយើងខ្ញុំ ដោយសម្តែងឫទ្ធិបារមីគួរឲ្យស្ញែងខ្លាច ប្រជាជននានាដែលរស់នៅទីឆ្ងាយដាច់ស្រយាល នៃផែនដី និងនៅខាងនាយសមុទ្រ នឹងនាំគ្នាផ្ញើជីវិតលើព្រះអង្គ! 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ឱព្រះដ៏ជួយសង្គ្រោះយើងខ្ញុំអើយ ទ្រង់នឹងឆ្លើយមកយើងខ្ញុំ ដោយការគួរស្ញែងខ្លាចតាម សេចក្ដីសុចរិត ទ្រង់ជាទីទុកចិត្តសង្ឃឹមស្មោះ នៃគ្រប់ទាំងចុងផែនដីបំផុត ហើយនឹងចុងសមុទ្រនៅទីឆ្ងាយផង 参见章节អាល់គីតាប5 ឱអុលឡោះជាម្ចាស់សង្គ្រោះយើងខ្ញុំអើយ ទ្រង់ប្រកបដោយសេចក្ដីសុចរិត ទ្រង់បានឆ្លើយតបមកយើងខ្ញុំ ដោយសំដែងអំណាចគួរឲ្យស្ញែងខ្លាច ប្រជាជននានាដែលរស់នៅទីឆ្ងាយដាច់ស្រយាល នៃផែនដី និងនៅខាងនាយសមុទ្រ នឹងនាំគ្នាផ្ញើជីវិតលើទ្រង់! 参见章节 |
យើងនឹងដាក់សញ្ញាសម្គាល់មួយនៅក្នុងចំណោមពួកគេ ព្រមទាំងចាត់អ្នករត់រួចក្នុងចំណោមពួកគេឲ្យទៅរកប្រជាជាតិនានា គឺតើស៊ីស ពូល និងលូឌដែលយឹតធ្នូ ទូបាល និងយ៉ាវ៉ាន បណ្ដាកោះនៅឆ្ងាយ ដែលមិនទាន់ឮដំណឹងរបស់យើង និងមិនទាន់ឃើញសិរីរុងរឿងរបស់យើង។ អ្នកទាំងនោះនឹងប្រកាសសិរីរុងរឿងរបស់យើងក្នុងចំណោមប្រជាជាតិនានា។