ទំនុកតម្កើង 65:4 - ព្រះគម្ពីរខ្មែរសាកល4 មានពរហើយ អ្នកដែលព្រះអង្គជ្រើសរើស ហើយនាំមកជិត ដើម្បីឲ្យគេរស់នៅទីធ្លារបស់ព្រះអង្គ! យើងខ្ញុំនឹងស្កប់ចិត្តដោយសេចក្ដីល្អនៃដំណាក់របស់ព្រះអង្គ ជាភាពវិសុទ្ធនៃព្រះវិហាររបស់ព្រះអង្គ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 មានពរហើយអស់អ្នកណា ដែលព្រះអង្គជ្រើសរើស ហើយនាំចូលមកជិតព្រះអង្គ ដើម្បីឲ្យបានអាស្រ័យនៅក្នុងទីលានព្រះអង្គ។ យើងខ្ញុំនឹងបានស្កប់ចិត្តដោយសេចក្ដីល្អ នៃដំណាក់ព្រះអង្គ គឺជាព្រះវិហារដ៏បរិសុទ្ធរបស់ព្រះអង្គ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 មានសុភមង្គលហើយអស់អ្នក ដែលព្រះអង្គជ្រើសរើស ហើយនាំចូលមករស់នៅក្នុងទីសក្ការៈ របស់ព្រះអង្គ។ យើងខ្ញុំនឹងស្កប់ចិត្តដោយបានទទួលព្រះពរ នៅក្នុងព្រះដំណាក់របស់ព្រះអង្គ គឺនៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 មានពរហើយ អ្នកណាដែលទ្រង់រើស ហើយនាំមកនៅចំពោះទ្រង់ ដើម្បីឲ្យបានអាស្រ័យនៅក្នុងព្រះលានទ្រង់ យើងខ្ញុំនឹងបានស្កប់ចិត្តដោយសេចក្ដីលំអ នៃដំណាក់ទ្រង់ គឺជាព្រះវិហារដ៏បរិសុទ្ធរបស់ទ្រង់ 参见章节អាល់គីតាប4 មានសុភមង្គលហើយអស់អ្នក ដែលទ្រង់ជ្រើសរើស ហើយនាំចូលមករស់នៅក្នុងទីសក្ការៈ របស់ទ្រង់។ យើងខ្ញុំនឹងស្កប់ចិត្តដោយបានទទួលពរ នៅក្នុងដំណាក់របស់ទ្រង់ គឺនៅក្នុងម៉ាស្ជិទដ៏វិសុទ្ធរបស់ទ្រង់។ 参见章节 |
អ្នកដែលមានជ័យជម្នះ យើងនឹងធ្វើឲ្យអ្នកនោះទៅជាសសរមួយនៅក្នុងព្រះវិហាររបស់ព្រះនៃយើង ហើយអ្នកនោះនឹងមិនចាកចេញទៅខាងក្រៅទៀតឡើយ។ យើងនឹងចារឹកព្រះនាមរបស់ព្រះនៃយើង និងឈ្មោះទីក្រុងរបស់ព្រះនៃយើង គឺយេរូសាឡិមថ្មីដែលចុះមកពីលើមេឃមកពីព្រះនៃយើង ព្រមទាំងនាមថ្មីរបស់យើង នៅលើអ្នកនោះ។