ទំនុកតម្កើង 57:1 - ព្រះគម្ពីរខ្មែរសាកល1 សូមមេត្តាដល់ទូលបង្គំផង ឱព្រះអើយ សូមមេត្តាដល់ទូលបង្គំផង! ដ្បិតព្រលឹងរបស់ទូលបង្គំបានជ្រកកោនក្នុងព្រះអង្គ; ទូលបង្គំជ្រកកោននៅក្រោមម្លប់នៃស្លាបរបស់ព្រះអង្គ រហូតដល់ភយន្តរាយកន្លងផុតទៅ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 សូមអាណិតមេត្តាទូលបង្គំ ឱព្រះអើយ សូមអាណិតមេត្តាទូលបង្គំផង ដ្បិតព្រលឹងទូលបង្គំពឹងជ្រកក្នុងព្រះអង្គ ទូលបង្គំពឹងជ្រកនៅក្រោមម្លប់ នៃស្លាបរបស់ព្រះអង្គ រហូតទាល់តែព្យុះនៃសេចក្ដីអន្តរាយទាំងនេះ បានទៅបាត់។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 សូមអាណិតមេត្តាទូលបង្គំ ឱព្រះជាម្ចាស់អើយ សូមអាណិតមេត្តាទូលបង្គំផង ដ្បិតទូលបង្គំមកពឹងផ្អែកលើព្រះអង្គ ទូលបង្គំមកជ្រកកោនក្រោមម្លប់ព្រះបារមីរបស់ព្រះអង្គ រហូតទាល់តែទុក្ខលំបាកនេះកន្លងផុតទៅ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 សូមអាណិតមេត្តាដល់ទូលបង្គំ ឱព្រះអង្គ អើយ សូមអាណិតមេត្តាទូលបង្គំផង ពីព្រោះព្រលឹងទូលបង្គំពឹងនៅក្នុងទ្រង់ អើ ទូលបង្គំជ្រកនៅក្រោមម្លប់នៃស្លាបទ្រង់ ដរាបដល់សេចក្ដីអន្តរាយទាំងនេះបានបាត់ទៅ 参见章节អាល់គីតាប1 សូមអាណិតមេត្តាខ្ញុំ ឱអុលឡោះអើយ សូមអាណិតមេត្តាខ្ញុំផង ដ្បិតខ្ញុំមកពឹងផ្អែកលើទ្រង់ ខ្ញុំមក ជ្រកកោនក្រោមម្លប់អំណាចរបស់ទ្រង់ រហូតទាល់តែទុក្ខលំបាកនេះកន្លងផុតទៅ។ 参见章节 |