ទំនុកតម្កើង 36:6 - ព្រះគម្ពីរខ្មែរសាកល6 សេចក្ដីសុចរិតរបស់ព្រះអង្គប្រៀបដូចជាភ្នំនានាដ៏ធំឧត្ដម សេចក្ដីយុត្តិធម៌របស់ព្រះអង្គប្រៀបដូចជាទីជម្រៅដ៏មហិមា។ ព្រះយេហូវ៉ាអើយ ព្រះអង្គទ្រង់ជួយសង្គ្រោះមនុស្ស និងសត្វ! 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 សេចក្ដីសុចរិតរបស់ព្រះអង្គ ប្រៀបដូចជាភ្នំនៃព្រះ ការវិនិច្ឆ័យរបស់ព្រះអង្គ ប្រៀបដូចមហាសមុទ្រដ៏ជ្រៅ ឱព្រះយេហូវ៉ាអើយ ព្រះអង្គសង្គ្រោះ ទាំងមនុស្សលោក ទាំងសត្វ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ព្រះហឫទ័យសុចរិតរបស់ព្រះអង្គ មានកម្ពស់ដូចភ្នំដ៏ខ្ពស់បំផុត ព្រះតម្រិះរបស់ព្រះអង្គជ្រៅដូចមហាសាគរ។ ឱព្រះអម្ចាស់អើយ ព្រះអង្គសង្គ្រោះទាំងមនុស្សលោក ទាំងសត្វតិរច្ឆាន!។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 សេចក្ដីសុចរិតរបស់ទ្រង់ដូចជាភ្នំនៃព្រះ សេចក្ដីវិនិច្ឆ័យរបស់ទ្រង់ដូចមហាសមុទ្រដ៏ជ្រៅ ឱព្រះយេហូវ៉ាអើយ ទ្រង់ទំនុកបំរុងទាំងមនុស្ស នឹងសត្វផង 参见章节អាល់គីតាប6 ចិត្តសុចរិតរបស់ទ្រង់ មានកំពស់ដូចភ្នំដ៏ខ្ពស់បំផុត តម្រិះរបស់ទ្រង់ជ្រៅដូចមហាសាគរ។ ឱអុលឡោះតាអាឡាអើយ ទ្រង់សង្គ្រោះទាំងមនុស្សលោក ទាំងសត្វតិរច្ឆាន!។ 参见章节 |