ទំនុកតម្កើង 13:2 - ព្រះគម្ពីរខ្មែរសាកល2 តើទូលបង្គំត្រូវពិគ្រោះក្នុងព្រលឹងរបស់ខ្លួន ទាំងមានទុក្ខព្រួយក្នុងចិត្តវាល់ព្រឹកវាល់ល្ងាចដល់ពេលណា? តើសត្រូវរបស់ទូលបង្គំលើកខ្លួនលើទូលបង្គំដល់ពេលណា? 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 តើទូលបង្គំត្រូវពិគ្រោះនៅក្នុងចិត្តដល់កាលណា ហើយមានចិត្តព្រួយវាល់ព្រឹក វាល់ល្ងាចដូច្នេះឬ? ខ្មាំងសត្រូវលើកខ្លួនឡើង ទាស់នឹងទូលបង្គំដល់កាលណាទៀត? 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 តើទូលបង្គំត្រូវមានកង្វល់ក្នុងចិត្ត ដល់ពេលណាទៅ? តើចិត្តទូលបង្គំត្រូវរងទុក្ខព្រួយ ទាំងយប់ ទាំងថ្ងៃដល់អង្កាល់? តើខ្មាំងសត្រូវមានជ័យជម្នះលើទូលបង្គំ ដល់កាលណាទៀត? 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 តើត្រូវឲ្យទូលបង្គំពិគ្រោះនៅតែក្នុងខ្លួនដល់កាលណា ដោយមានចិត្តព្រួយវាល់ព្រឹកវាល់ល្ងាចដូច្នេះ ខ្មាំងសត្រូវនឹងលើកខ្លួនឡើង ទាស់នឹងទូលបង្គំដល់កាលណាទៅ 参见章节អាល់គីតាប2 តើខ្ញុំត្រូវមានកង្វល់ក្នុងចិត្ត ដល់ពេលណាទៅ? តើចិត្តខ្ញុំត្រូវរងទុក្ខព្រួយ ទាំងយប់ ទាំងថ្ងៃដល់អង្កាល់? តើខ្មាំងសត្រូវមានជ័យជំនះលើខ្ញុំ ដល់កាលណាទៀត? 参见章节 |