ទំនុកតម្កើង 106:38 - ព្រះគម្ពីរខ្មែរសាកល38 ពួកគាត់បង្ហូរឈាមមនុស្សឥតទោស គឺឈាមរបស់កូនប្រុសកូនស្រីរបស់ខ្លួន ដែលពួកគាត់បានថ្វាយជាយញ្ញបូជាដល់រូបបដិមាកររបស់ពួកកាណាន ទឹកដីនោះក៏សៅហ្មងដោយឈាម។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦38 គេកម្ចាយឈាមមនុស្សដែលគ្មានទោស គឺជាឈាមកូនប្រុសកូនស្រីរបស់ខ្លួន ដែលគេយកទៅធ្វើយញ្ញបូជា ឲ្យរូបព្រះនៅស្រុកកាណាន ហើយស្រុកនោះក៏ត្រឡប់ជាស្មោកគ្រោក ដោយសារឈាម។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥38 ពួកគេប្រហារជីវិតកូនប្រុសកូនស្រីរបស់ខ្លួន ដែលគ្មានកំហុស ដើម្បីធ្វើយញ្ញបូជាឲ្យព្រះក្លែងក្លាយ នៅស្រុកកាណាន ឃាតកម្មទាំងនោះបណ្ដាលឲ្យទឹកដី របស់ពួកគេលែងវិសុទ្ធទៀត។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤38 ក៏កំចាយឈាមដែលគ្មានទោស គឺជាឈាមរបស់កូនប្រុសកូនស្រីគេ ដែលគេបូជាថ្វាយដល់អស់ទាំងរូបព្រះនៅស្រុកកាណាន ដូច្នេះ ស្រុកក៏ត្រឡប់ជាស្មោកគ្រោកដោយសារឈាម 参见章节អាល់គីតាប38 ពួកគេប្រហារជីវិតកូនប្រុសកូនស្រីរបស់ខ្លួន ដែលគ្មានកំហុស ដើម្បីធ្វើយញ្ញបូជាឲ្យព្រះក្លែងក្លាយ នៅស្រុកកាណាន ឃាតកម្មទាំងនោះបណ្ដាលឲ្យទឹកដី របស់ពួកគេលែងវិសុទ្ធទៀត។ 参见章节 |